អភិបាលរងរាជធានីភ្នំពេញលើកឡើងថា៖កម្ពុជាត្រូវការធនធានមនុស្សដែលចេះពិតប្រាកដមកធ្វើការ
| ព័ត៌មានជាតិ
SHARE

អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖យើងត្រូវការធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដដើម្បីមកបំពេញការងារមិនមែនស្ពាយតែសញ្ញាប័ត្រតែមិនចេះអីនោះទេ។ឯកឧត្តម នួនផារ័ត្ន អភិបាលរងរាជធានីភ្នំពេញលើកឡើងបែបនេះក្នុងឧិកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន២១នាក់នាព្រឹកថ្ងៃទី៣១ធ្នូនេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម នួនផារ័ត្ន បានបន្ថែមអោយដឹងថាបច្ចុប្បន្នកម្ពុជាត្រូវការធនធានមនុស្ស ដែលចេះដឹងពិតប្រាកដឲ្យបានច្រើនក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចប្រទេសកម្ពុជាទាំងមូលផងដែរក្នុងដំណាក់កាលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ធនធានមនុស្សគឺជាកត្តាគន្លឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម នួនផារ័ត្ន ក៏បានលើកឡើងប្រាប់និស្សិតអាហារូបករណ៍ពីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណើរការកែទំរង់នៅថ្នាក់ក្រោមជាតិ,ផែនការយុទ្ធសាស្ត្រ៥ឆ្នាំនិង៣ឆ្នាំរំកិលដែលជាចំណុចគោលនៃការអភិវឌ្ឍន៍និង ផែនការមេនៃការអភិវឌ្ឍន៍ទីក្រុងក៏ដូចជាការរៀបចំទីក្រុងឲ្យបានប្រសើរឡើងទៀតទាំងផ្នែកចរាចរណ៍,ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,ប្រព័ន្ធប្រឡាយលូ ការដោះស្រាយផលប៉ះពាល់ពីទឹក កខ្វក់ និងទឹកប្រើប្រាស់រួចជាដើម។
ឯកឧត្តមអភិបាលរងរាជធានីក៏បានជំរុញអោយក្រុមនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានចំណេះដឹងមករួមចំណែកកសាងជាតិជាពិសេសត្រូវមានទាំងចំណេះដឹង,សមត្ថភាពនិងមោទនៈភាព។ឯកឧត្តមបន្ថែមថាប្រទេសកម្ពុជាកំពុងត្រូវការធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដ។

គួរបញ្ជាក់ថា ក្រុមនិស្សិតទាំង២១រូបនេះនិងចាប់ផ្តើមចេញដំណើររៀងៗខ្លួនទៅសិក្សាលើមុខវិជ្ជាផ្សេងៗនៅតាមរដ្ឋមួយចំនួននៅក្នុងប្រទេសអូស្ត្រលីលើកំរិតសិក្សាថ្នាក់អនុបណ្ឌិត ដោយចាប់ចាប់ផ្តើមចេញដំណើរនៅថ្ងៃ ស្អែកនិងខ្លះទៀតចេញដំណើរនៅដើមខែមករាឆ្នាំ២០២០នេះ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation