បុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ភ្ញៀវទេសចរណ៍មកលេងខេត្តព្រះសីហនុមានសន្ទុះច្រើនឡើងវិញ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ) ៖ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើនកុះករបានមកចូលរួមលេងកំសាន្តក្នុងខេត្ត ព្រះសីហនុ ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០១៩-២០២០ ទោះបីរដ្ឋបាលខេត្តមិនមានរៀបចំកម្មវិធីកំសាន្តសប្បាយផ្សេងៗ ជូនបងប្អូនប្រជាពរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេង ដូចបណ្ដាឆ្នាំកន្លងទៅ យ៉ាងណាក៏ដោយ។


នេះបើយោងតាមប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុឲ្យដឹងថាក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំនេះរដ្ឋបាលព្រះសីហនុពុំមានការរៀបចំតុបតែងឫលំអរអ្វីទេ ដោយសារខេត្តកំពុងមមារញឹកក្នុងការស្ថាបនាផ្លូវទាំង៣៤ខ្សែរក្នុងគម្រោង ដូចនេះហើយទើប រដ្ឋបាលខេត្តពុំមានរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ឆ្នាំនេះ។

ដោយឡែកលោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំនេះមាន ភ្ញៀវសរុបចំនួន ៣៥,០២៧នាក់ ថយចុះ ២៧.៦៣% ភ្ញៀវជាតិ ២៩.៤៤៥៧នាក់ ថយចុះ២៨.១៥% និងភ្ញៀវអន្តរជាតិ ៥.៥៧០នាក់ថយចុះ២៤.៧៩% ដែលក្នុងនោះរួមមាន៖

-ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ១៨ជើង មានភ្ញៀវ ១,៨០០នាក់ ក្នុងនោះភ្ញៀវជាតិ ៥០នាក់ស្មើនឹង ២.៧៧% និងភ្ញៀវអន្តរជាតិ ១,៧៥០នាក់ ស្មើនឹង៩៧.២៧% ។

-ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាសរុប ២,៦៩១នាក់ ភ្ញៀវជាតិ១.៧៥០នាក់ស្មើនឹង៦៥.០៣% និងអន្តរជាតិ ៩៤១នាក់ស្មើនឹង៣៤.៩៧%។

-ភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋាននានាសរុបរួម៖ ២.២២៦នាក់ ជាតិ ២.១៩៧នាក់ ស្មើនឹង៩៨.៦៩% អន្តរជាតិ ២៩នាក់ស្មើនឹង១.៣១%

-ភ្ញៀវកម្សាន្នមតាមបណ្តាឆ្នេរនានាក្នុងខេត្ត សរុបរួម ១៣.២៦៥នាក់ ជាតិ ១២.៨១៥នាក់ ស្មើនឹង ៩៦.៦០ និងអន្តរជាតិ ៤៥០នាក់ ស្មើនឹង ៣.៤០%។ ក្នុងនោះមន្ត្រីជំនាញបានណែនាំដល់អាជីវករលក់ដូរ ឫម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយសូមមេត្តា កុំឡើងថ្លៃ និង សហការជាមួយ សមត្ថកិច្ចធានាអោយបានពីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ ឲ្យមានភាពសប្បាយរីករាយ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation