ការវាយលុក របស់រដ្ឋាភិបាលក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម សម្លាប់មនុស្សយ៉ាងហោច៦នាក់ នៅស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមសកម្មជនប្រឆាំង ថ្លែងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានបាញ់ផ្លោងទៅលើភូមិ ដែលកាន់កាប់ដោយក្រុមឧទ្ទាម នៅភាគពាយព្យ កាលពីថ្ងៃពុធ ដោយបានវាយប្រហារសាលារៀនមួយ និងបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់។ ការវាយប្រហារ នៅក្នុងខេត្ត Idlib ដែលជាបន្ទាយឧទ្ទាមចុងក្រោយ របស់ប្រទេសស៊ីរី គឺជាផ្នែកមួយនៃការវាយលុក ដែលកំពុងបន្ត។ កងទ័ពស៊ីរី បានដណ្តើមភូមិជាង៤០ នៅក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយនេះ។

អ៊ីដលីប ត្រូវត្រួតត្រាដោយពួកសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយអាល់កៃដា ហើយក៏ជាជម្រក របស់ជនស៊ីវិល៣ លាននាក់។ អង្គការសហប្រជាជាតិ ព្រមានពីការកើនឡើងហានិភ័យ នៃគ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ ដែលស្ថិតនៅតាមបណ្តោយព្រំដែន ទួរគី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation