ផ្សារទំនើបជាច្រើននៅថៃចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាកសំណល់ផ្លាស្ទិច
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃពុធ ប្រទេសថៃបានដាក់បំរាមមិនឲ្យប្រើប្រាស់ថង់ផ្លាស្ទិចដែលប្រើបានតែម្តងនៅតាមហាងទំនិញធំៗដែលជាការបន្តយុទ្ធនាការដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនិងក្រុមអ្នកលក់រាយក្នុងការឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនៅឆ្នាំ២០២១ដើម្បីកាត់បន្ថយសំរាមនិងកាកសំណល់ផ្សេងៗនៅក្នុងសមុទ្រ។

កាលពីឆ្នាំមុនការយល់ដឹងរបស់ពលរដ្ឋថៃពីហានិភ័យចំពោះសត្វពាហនៈនិងបរិស្ថានដែលបណ្តាលមកពីសំរាមផ្លាស្ទិចមានការកើនឡើងបន្ទាប់ពីមានសត្វជាច្រើនរួមទាំងសត្វក្តាន់មួយក្បាលនិងកូនសត្វជ្រូកទឹកមួយក្បាលត្រូវបានគេរកឃើញងាប់ដោយមានផ្លាស្ទិចនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ពួកវា។

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេសកំពូលៗនៅលើពិភពលោកដែលបោះចោលសំរាមទៅក្នុងសមុទ្រ។

ក្រសួងធនធានធម្មជាតិនិងបរិស្ថានថៃបានឲ្យដឹងថា ប្រទេសនេះបានកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចចំនួន២ពាន់លានដែលស្មើនឹងជាង៥ពាន់៧រយតោនកាលពីឆ្នាំមុននៅក្នុងដំណាក់កាលទី១នៃយុទ្ធនាការដែលលើកទឹកចិត្តឲ្យអតិថិជនបដិសេធមិនប្រើប្រាស់ថង់ផ្លាស្ទិចនៅតាមហាងទំនិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation