ប្រមុខយោធាកោះតៃវ៉ាន់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះយោធា
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថាមន្ត្រីយោធាកំពូលមួយរូបរបស់កោះតៃវ៉ាន់រួមនិងមនុស្ស៧នាក់ផ្សេងទៀតបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ឧត្ដមសេនីយ៍ឯក សេន យីម៉ីង (Shen Yi-ming) ដែលបានបាត់បង់ជីវិតនោះគឺជាអគ្គសេនាធិការកងទ័ពកោះតៃវ៉ាន់ដែលទទួលបន្ទុកត្រួតពិនិត្យវិស័យការពារជាតិរបស់កោះតៃវ៉ាន់ប្រឆាំងនឹងប្រទេសចិនដែលគំរាមប្រើកម្លាំងយោធាដើម្បីបញ្ចូលដែនកោះស្វយ័តមួយនេះទៅក្នុងប្រទេសចិនដោយសារតែចាត់ទុកថាកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន។

មនុស្ស៥នាក់បាននៅរស់រានមានជីវិតនៅក្នុងគ្រោះថ្នាក់នោះដែលបានកើតឡើងនៅក្នុងតំបន់ជួរភ្នំស្ថិតនៅភាគខាងជើងកោះតៃវ៉ាន់។ មន្ត្រីយោធាបាននិយាយថាឧទ្ធម្ភាគចក្រដែលធ្លាក់នោះបានបាត់ទំនាក់ទំនងជាមួយមូលដ្ឋានយោធាបន្ទាប់ពីហោះឡើងបាន១៣នាទីនាវេលាម៉ោងជាង៨ព្រឹកម៉ោងនៅកោះតៃវ៉ាន់។

មន្ត្រីដដែលនោះបានបញ្ជាក់ស្ថានភាពឧទ្ធម្ភាគចក្រនេះមិនល្អទេនិងបានថាក្រសួងការពារជាតិកោះតៃវ៉ាន់បានបង្កើតក្រុមការងារដើម្បីស៊ើបអង្កេតរកមូលហេតុនៃឧប្បត្ដិហេតុនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation