មហាជនជាង៣ម៉ឺននាក់ចូលរួមអបអរខួបលើកទី៤១ នៃទិវាជ័យជំនៈ ៧ មករា
| ព័ត៌មានជាតិ
SHARE

  មហាជនជាង៣ម៉ឺននាក់ និងចូលរួមអបអរខួបលើកទី៤១ នៃទិវាជ័យជំនៈ ៧ មករា ១៩៧៩¬ ២០២០ ខណៈពិធីប្រារព្ធធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ក្រោមកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ពីអាជ្ញាធមានសមត្ថិកិច្ច។

  នេះតាមការអោយដឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ខណៈអញ្ជើញជាអធិបតីភាពតំណាងអោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំបុណ្យ៧មករាខួបលើកទី៤១ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថបានបន្ថែមអោយដឹងថា៖កម្លាំងសមត្ថិកិច្ចចំរុះ រួមមានកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថនិងកម្លាំងអង្គរក្សត្រូវ បាកដាក់ពង្រាយនៅតាម ទីតាំងជុំវិញប្រារព្ធពិធីសំដៅជួយសំរួលធ្វើយ៉ាងណាអោយពិធីមេទ្ទិញប្រារព្ធទៅដោយរលូន ដែលក្នុងនោះមានការចាត់ចែងពីទីតាំងចំណតរថយន្ត ច្រកសុវត្ថិភាពចេញចូល។ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានអាយដឹងពាក់ព័ន្ធពីការបង្ហោះដ្រូនដែលគ្មានការអនុញ្ញាតិនិងត្រូវឃាត់ដកហូតរក្សាទុកផងដែរ។

  ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំខាងលើថាទិសដៅសំខាន់គឺការពារពិធី ថ្នាក់ដឹកនាំនិងមហាជនដែលចូលរួមក្នុងពិធីបុណ្យឯកឧត្តមក៏បានណែនាំអោយអភិបាលខណ្ឌដែលពាក់ព័ន្ធធ្វើយ៉ាងណារៀបចំបរិស្ថាន និងសណ្តាប់ធ្នាប់ជុំវិញទីតាំងប្រារព្ធពិធី ក្នុងនោះក៏បានណែនាំអោយអាជ្ញាធពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់សំដៅការពារសុខសុវត្ថិភាពមហាជនអោយបាន១០០ភាគរយ ឯកឧត្តមអភិបាលរាជធានីបន្តអោយដឹងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញត្រូវតែមានការចូលរួមសហការពីអាជ្ញាធជំនាញពាក់ព័ន្ធទាំង អស់ទើបអាចទទួលបានជោគជ័យ។ លោកបន្ថែមថាបើទោះបីជាពិធីបុណ្យនេះយើងធ្លាប់បាន ប្រារព្ធធ្វើជាច្រើនដងហើយទទួលបានជោគជ័យជាបន្តបន្ទាប់ក៏ដោយ អាជ្ញាធមិនគួរណាមានការធ្វេសប្រហែសក្នុងការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិង ថ្នាក់ដឹកនាំដែលចូលរួមក្នុងពិធីបុណ្យខាងលើឡើយ។

  ឯកឧត្តម អភិបាលរាជធានីក៏បានថ្លែងអំណរគុណដល់អាជ្ញាធពាក់ព័ន្ធទាំងអស់ ដែល បានយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ក្នុងការប្រារព្ធពិធី ដើម្បីទទួលបានភាពជោគជ័យ១០០ភាគរយ។

  គួរបញ្ជាក់ថានេះជាខួបលើកទី៤១ នៃទិវាជ័យជំនៈ ៧ មករា ១៩៧៩¬ ២០២០ ដែល ប្រារព្ធធ្វើឡើងនៅកោះពេជ្រមានការចូលរួមពីមហាជនប្រមាណ៣ម៉ឺន២ពាន់នាក់ ខណៈដែលមានការចូលរួមការពារពីអាជ្ញាធជំនាញពាក់ព័ន្ធប្រមាណជាង២ម៉ឺន៥ពាន់នាក់ផងដែរ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation