ក្រុមបាតុករនៅអ៊ីរ៉ាក់អបអរចំពោះការសម្លាប់ប្រមុខកងកម្លាំងទ័ពពិសេសរបស់អ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមបាតុករនៅក្នុងទីក្រុងបាកដាដ (Baghdad) ប្រទេសអ៊ីរ៉ាក់បានចេញមកអបអរនៅតាមដងផ្លូវបន្ទាប់ពីប្រមុខកងកម្លាំងទ័ពពិសេសរបស់អ៊ីរ៉ង់ លោក កាសេម សូឡេម៉ានី (Qassem Soleimani) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយអាមេរិកនៅឯព្រលានយន្តហោះអន្តរជាតិក្រុងបាកដាដនៅថ្ងៃសុក្រនេះ។

ក្នុងវីដេអូដែលត្រូវបានថតនៅព្រឹកថ្ងៃសុក្រនេះ គេឃើញមនុស្សយ៉ាងច្រើនបានប្រមូលផ្ដុំគ្នានៅលើដងផ្លូវក្នុងទីក្រុងបាកដាដ (Baghdad) ដើម្បីអបអរចំពោះការវាយប្រហារនោះដោយមានគ្រវីទង់ជាតិអ៊ីរ៉ាក់ផង។

អាមេរិកបានបញ្ជាក់ថាយោធារបស់ខ្លួនបានសម្លាប់ លោក សូឡេម៉ានី ក្រោមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។

ការសម្លាប់ លោក សូឡេម៉ានី ដែលជាមេបញ្ជាការយោធាដ៏មានអំណាចបំផុតរបស់អ៊ីរ៉ង់នោះត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការសងសឹកវិញយ៉ាងប្រាកដពីសំណាក់អ៊ីរ៉ង់ប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីស្រាអែលនិងអាមេរិក។

ឧត្តមសេនីយ៍ សូឡេម៉ានី វ័យ៦២ឆ្នាំត្រូវបានគេមើលឃើញថាជាឥស្សរជនទី២ដែលមានឥទ្ធិពលបំផុតនៅអ៊ីរ៉ង់បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលីខាមេនី (Ayatolla Ali Khamenei) ។ កងកម្លាំងរបស់លោកដែលជាអង្គភាពពិសេសនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺរាយការណ៍ផ្ទាល់ទៅមេដឹកនាំ អាយ៉ាតូឡា តែម្ដង ហើយលោកត្រូវបានគេចាត់ទុកជាវីរជនរបស់ជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation