ព័ត៌មានជាតិ

ក្រុមគ្រួសារជនរងគ្រោះ រិះគន់ បន្ទប់ថែទាំអ្នកជំងឺឯកជនមួយកន្លែងធ្វេសប្រហេស បានធ្វើអោយស្រ្តីម្នាក់ និងកូនបានស្លាប់ ពេលមកម្រាលកូន

image

កំពង់ឆ្នាំង ៖ បន្ទប់ថែទាំអ្នកជំងឺឯកជនមួយកន្លែង មានឈ្មោះថា យឹម ផល្លា បានរងការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះ ថាមានការធ្វេសប្រហែស រហូតធ្វើស្រ្តីជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ទាំងម្តាយនិងកូន ក្នុងពេលទៅសម្រាលកូននៅបន្ទប់ថែទាំអ្នកជំងឺយឹមផល្លានេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នៅផ្ទះពេទ្យឯកជន បន្ទប់ថែទាំអ្នកជំងឺ ដែលមានទីតាំងស្ថិតនៅខាងជើងផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បុរសជាប្ដីស្ត្រីរង គ្រោះសេង គឹមហេង បានបញ្ជាក់អោយដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បុរសជាប្តីបានប្រាប់ទៀតថា មុនពេលកើតហេតុប្រពន្ធ មានអាការៈធ្លាក់ឈាមដោយគាត់គ្រប់ខែត្រូវឆ្លងទន្លេ បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅ បន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លា នៅពេលទៅដល់ អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់មិនអីនោះទេ អាចសម្រាលកូនបាននៅកន្លែងរបស់គាត់ ប៉ុន្តែថ្លៃសេវា គឺត្រូវចំណាយអស់១លានរៀល រូបគាត់ក៍សម្រេចចិត្តអោយប្រពន្ធសម្រាលកូននៅបន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លានេះតែម្តង ។

នៅពេលម្រាលកូនរួចហើយ ប្រពន្ធរបស់គាត់នៅតែហូរឈាមជាបន្តមកទៀត ហើយអាការៈរបស់ប្រពន្ធគាត់កាន់តែខ្យោយទៅៗ ដោយឡែកទារកដែលសម្រាលហើយនោះក៍ខ្សោយកម្លាំងដែរ ឃើញដូច ប្តីស្រ្តីរងគ្រោះក៍សុំអោយគ្រូពេទ្យឯកជននោះ ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្ត ភ្លាមៗនោះគ្រូពេទ្យឯកជនកយល់ស្របបញ្ជូនទៅមន្ទីរពេទ្យខេត្តដែរ ប៉ុន្តែពេលទៅដល់ មន្ទីរពេទ្យស្រ្តីរងគ្រោះបាននិង កូនបានស្លាប់បាត់ទៅហើយ ។

ពាក់ព័ន្ធនិងករណីនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ្ឍីបានប្រាប់សារព័ត៌ថា នៅម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ការស្លាប់របស់ស្រ្តីរងគ្រោះដោយសារកម្លាំងចុះខ្យោយខ្លាំង ព្រោះមានឈាមហូរខ្លាំង ទោះបីក្រុមគ្រូពេទ្យខំព្យាយាមជួយយ៉ាងណាក៍មិនអាចជួយសង្រ្គោះបាននោះទេ ។ ខាងមន្ទីរពេទ្យពិតជាសោកស្តាយចំពោះហេតុការណ៍នេះ គឺមិនចង់អោយមានរឿងដូចនេះកើតឡើងនោះទេ ។