សមាគមត្រកូលលីមនៅកម្ពុជាបើកជាផ្លូវការស្នាក់ការរបស់ខ្លួុន ជាមួុយនឹងការបរិច្ចាកជើងសិប្បនិម្មិតដល់អតីតយុទ្ធជនជាង១៤០នាក់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ ២០១៨ នេះ សមាគមត្រកូលលីមនៅកម្ពុជា បានប្រកាសបើកជាផ្លូវការទីស្នាក់កាត្រកូលលីមកម្ពុជាជាផ្លូវការ។

លោកជំទាវឧកញ៉ា លីម ឈីវហួុរ ប្រធានកិត្តិយសសមាគមត្រលីមកម្ពុជា មានប្រសាសន៍ថា ដើម្បីអបអរដល់កាបើកសម្ពោធជាផ្លូវការទីស្នាក់ការសមាគមលីមកម្ពុជា សមាគមបានព្រមព្រៀងគ្នា ដោយធ្វើកិច្ចសហការជាមួុយមូលនិធិជើងសិប្បនិម្មិតរបស់ម្ចាស់ក្សត្រីយនៃព្រះរាជាណាចក្រថៃ ដើម្បីផ្តល់ជូនជើងសិប្បនិម្មិតទៅដល់ជនអតីតយុទ្ធជន ដែលបានធ្លាក់ខ្លួុនពិការដោយសារសង្គ្រាមចំនួុន ១៤០នាក់ ដែលមកពីមជ្ឈមណ្ឌលយោធិនពិការតេជោភ្នំឆ័ត្រ។


លោកជំទាវឧកញ៉ា លីម ឈីវហួុរ បន្តថា សកម្មភាពនេះគឺដើម្បីចូលរួមជាមួុយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន ក្នុងការ
លើកកម្ពស់សិទ្ធជនពិការ ជាពិសេសដើម្បីសម្តែងនូវការដឹងគុណទៅដល់អតីតយុទ្ធជនដែលពួុកគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះជាតិនិងប្រជាជនជនអោយរួចផុតពីសង្គ្រាម និងធ្វើអោយប្រទេសជាតិរីកចម្រើនមកដល់សព្វថ្ងៃនេះ។ លោកជំទាវឧកញ៉ា លីម ឈីវហួុរ បានបន្តថា បើគ្នានសុខសន្តិភាពទេ ក៏គ្មានវត្តមានសមាគមត្រលីមកម្ពុជានាពេលនេះដែរ ហើយសុខសន្តិភាពនេះហើយបានផ្តល់ឱកាសគ្រប់យ៉ាងដល់បងប្អូនសមាគមត្រលីមកម្ពុជា ក៏ដូចជាសមាគម និងអ្នករកស៊ីគ្រប់រូបបានប្រកបរបរជំនួញរបស់ខ្លួុនបានដោយរលូន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទព័ពជើងគោក បានមានប្រសាសន៍សម្តែងនូវអំណរគុណ ទៅដល់សមាគមត្រលីមកម្ពុជាដែលបានផ្តល់ជូននូវជើងសិប្បនិម្មិតដល់បងប្អូនអតីតយុទ្ធជននាថ្ងៃនេះ ហើយសកម្មភាពនេះគឺជាគំរូល្អមួុយទៅដល់សមគមនិងស្ថាប័នដទៃទៀតនៅកម្ពជា។

បើយោងតាមការបញ្ជាក់របស់លោក ក្រែងលីត សុខឆារើនសីន សមាជិក មូលនិធិជើងសិប្បនិម្មិតរបស់ម្ចាស់ក្សត្រីយនៃព្រះរាជាណាចក្រថៃបានអោយដឹងថា ការផ្តល់ជើងសិប្បនិម្មិតនេះធ្វើឡើងដោយអ្នកជំនាញមកពីប្រទេសថៃ ហើយនិងធ្វើឡើងចាប់ពីថ្ងៃ ៩មិថុនានេះ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា។


សូមជំរាបថា សមាគមត្រកូលលីមនៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ហើយរហូតមកដល់បច្ចប្បន្ននេះ សមាគមនេះមានសមាជិករាប់ពាន់នាក់នៅទូទាំងប្រទេស៕

អត្ថបទ៖អោម ចែតច័ន្ទណារ៉ា រូបភាព៖កែវ សារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation