UPDATE  NEWS: សង្គ្រោះបន្ទាន់៧១១កំពុងឆ្ពោះដំណើរទៅកាន់ខេត្តកែបដើម្បីសង្គ្រោះអ្នកជាប់ក្រោមអគារ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ យោងតាមព័ត៌មានដែល Swift News ទទួលបានមុននេះ ឱ្យដឹងថា នៅល្ងាចម៉ោង៥និង៤០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កងកំលាំងក្រុមសង្គ្រោះបន្ទាន់៧១១ បានមកដល់ព្រលានយោធាហើយ  កំពុងរៀបចំចេញដំណើរទៅខេត្តកែប ដើម្បីចូលរួមក្នុងយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្រោមគំនរបាក់បែកនៃអគារកម្ពស់៧ជាន់។

សូមជម្រាបថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានករណីបាក់ស្រុតអគារ កម្ពស់ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សជាប់នៅខាងក្នុងប្រហែល៣០នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប.

ប្រភពមួយចំនួនពីទីតាំងកើតហេតុបញ្ជាក់ថា អគារកម្ពស់៧ជាន់នោះ បានសុំច្បាប់សាងសង់កម្ពស់៥ជាន់ បច្ចុប្បន្នសាងសង់រហូតដល់៧ជាន់ ទើបបណ្តាលឲ្យបាក់សង្កត់កម្មករជាច្រើននាក់។

ដោយឡែកប្រភពមួយទៀតអោយដឹងថា ការសាងសង់អគារខាងលើនេះមិនមានបទដ្ឋានស្តង់ដារត្រឹមត្រូវទេ ព្រោះថា ជាសំណង់ចាស់ មិនព្រមវ៉ៃចេញ តែធ្វើសាថ្មី និងសុខចិត្តសង់បន្តពីឡើង ទើបបណ្តាលអោយរលំបែបនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation