ព័ត៌មានជាតិ

កម្ពុជា នាំអង្ករទៅចិន កើន៣៥% កាលពីឆ្នាំ២០១៩

image

តាមប្រភពព័ត៌មាននៃសារព័ត៌មានXinHuaទទួលបានពីក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌី ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួនជាង២២២០០០តោន មានការកើនឡើង៣៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ នេះបានបង្កើតជាកម្រិតកំពូលថ្មីមួយនៃប្រវត្តិសាស្រ្ត។ 

លោក Chen Qishengប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីមានប្រសាសន៍ថា ការបង្កើនចំនួនអង្ករនាំចេញគួរឲ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនប្រចាំឆ្នាំ២០១៩នេះ ដោយភាគីចិនបានផ្តោតសំខាន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា​ ហើយក៏បានបង្កើនចំនួននៃការទិញអង្ករបន្ថែម។ 

រោងចក្រកែច្នៃអង្ករប្រចាំប្រទេសកម្ពុជាជាច្រើនកន្លែង បានលើកកម្ពស់សមត្ថភាពនៃការផលិត និងសមត្ថភាពនៃការផ្តល់ទំនិញ៕