ផ្សារទំនើបធំៗ ចំនួន១១ទៀតនឹងបើកក្នុងរាជធានីភ្នំពេញនាឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អ្នកជំនាញរបស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ផ្ទៃទីតាំងលក់ទំនិញរាយនៅក្នុងរាជធានីភ្នំពេញ នឹងកើនជិត ៧០%នៅក្នុងឆ្នាំ២០១៨។នេះយោងតាមការផ្សាយរបស់គេហទំព័រ Cambodia Property Report។


អ្នកជំនាញរបស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងទៀតថា ផ្សារទំនើបចំនួន ១១ ត្រូវគេរំពឹងថា នឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនាឆ្នាំ ២០១៨ នេះដែលធ្វើឲ្យផ្ទៃអគារសម្រាប់លក់ទំនិញរាយក្នុងឆ្នាំនេះកើនឡើងដល់ប្រហែល ៣៧ ម៉ឺនម៉ែត្រការ៉េ ខណៈកាលពីចុងឆ្នាំ ២០១៧ មានប្រមាណត្រឹម ២២ ម៉ឺនម៉ែត្រការ៉េប៉ុណ្ណោះ។


តាមប្រភពដែលទទួលបាន ផ្សារទំនើបដែលគ្រោងនឹងបើកដំណើរការបន្ថែមនៅឆ្នាំនេះមានដូចជា Midtown Community Mall, The Bridge Commercial, Tropic Mall, Downtown 93, The Park ,Noro Mall, Prince Central Plaza, និង Olympia Plaza Mall ជាដើម ខណៈដែលផ្សារទំនើប Eden Garden ដែលជាទីតាំងលក់រាយស្ថិតក្នុង Phnom Penh City Center(បឹងកក់)បើទោះបីជាមិនទាន់បានបើកសម្ពោធជាផ្លូវការក៏ដោយ ក៏មានអតិថិជនជួលអស់ហើយ។


សូមជំរាបថា ដំណឹងនៃការបើកឱ្យដំណើការផ្សារទំនើបថ្មី១១ក្នុងឆ្នាំនេះនោះ គឺបន្ទាប់ពីផ្សារទំនើប Aeon Mall 2 ដែលជាការ វិនិយោគ ដោយ ជប៉ុន ដែលចំណាយទុនវិនិយោគចំនួន១២០លានដុល្លារ បានបើក ដំណើរការសាកល្បងកាលពីថ្ងៃទី ២៩ ឧសភា កន្លងទៅ។


គិតត្រឹមដំណាច់ឆ្នាំ ២០១៨ នឹងមានទីតាំងលក់រាយប្រហែល ២៩ ភាគរយស្ថិតក្នុងខណ្ឌសែនសុខ ២៦ ភាគរយ ក្នុងខណ្ឌចំការមន ១៩ ភាគរយក្នុងខណ្ឌទួលគោក ១៣ ភាគរយក្នុងខណ្ឌច្បារអំពៅ ៦ ភាគរយក្នុងខណ្ឌដូនពេញ និងខណ្ឌមានជ័យ និង ១ ភាគរយក្នុងខណ្ឌ ៧ មករា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation