សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃទី៣ ដល់ថ្ងៃទី៤មករា សម្តេចមិនបានទទួលទានបាយ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋរដ្ឋមន្រ្តីកម្ពុជា ប្រាប់សាធារណៈជនថា គិតពីម៉ោង១២ថ្ងៃ៣មករា រហូតដល់ម៉ោង១៣ថ្ងៃ៤មករាជាង២៤ម៉ោង សម្តេចមិនទទួលទានបាយទេ គ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ ក្នុងពេលដែលសម្តេចតេជោ នៅកន្លែងបាក់អាគារ៧ជាន់នៅខេត្តកែប។

សម្តេចតេជោ ហ៊ុនសែន បន្តថា ទាំងសម្តេច ទាំងសម្តេចក្រឡាហោម ស ខេងនិងថ្នាក់ដឹកនាំផ្សេងទៀត សុទ្ធតែឃ្លានដូចគ្នា។ នៅពេលនោះ ទាំងអស់គ្នា បានយកបាយសម្រាប់ផ្គត់ផ្គង់ ជូនកម្លាំងចូលរួមរុករក និងជួយសង្គ្រោះ មួយប្រអប់ម្នាក់ មកទទួលទាន។

សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា ពេលនោះ ពិតជាឆ្ងាញ់ហើយលែងគិតពីអនាម័យ ដោយសារដីហុយចេញពីអាគារបាក់រលំពេលគ្រឿងចក្រ កំពុងបុកនិងកាយគំនរបាក់បែកនោះ។សម្តេចទបានទួលទានអស់ប្រហែល១ភាគ៥ នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង អស់ជាងពាក់កណ្តាលឯណោះ។

ចំណុចនេះហើយ បានជាសម្តេចរំលឹកថា ពាក្យចាស់ពោលថា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ)ពិតជាមិនខុសនោះទេ។

ជាចុងក្រោយសម្តេចតេជោ ហ៊ុនសែណ បានផ្ញើរសាអរគុណសន្តិភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation