មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា ធ្វើការវះកាត់ជំងឺដុះសាច់មុខ ថ្គាម និងក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា និងមានការឧបត្តម្ភពី អង្គការអន្តរជាតិដើម្បីសង្គ្រោះ គាំពារសុខុមាលភាព និងអភិវឌ្ឍន៍ មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការវះកាត់ជំងឺ ដុះសាច់មុខ ថ្គាម និងក ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ 

  មានប្រសាសន៍ នៅក្នុងពិធីបើកការវះកាត់ជំងឺ ដុះសាច់មុខ ថ្គាម និងក​ នាព្រឹកថ្ងៃទី០៦ ខែមករានេះ ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា 

បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការព្យាបាល របស់ក្រុមគ្រូពេទ្យអន្តរជាតិនេះ គឺដើម្បីប្រជាពលរដ្ឋកម្ពុជា មានក្តីសង្ឃឹម និងរីករាយ និងមានភាពស្និទ្ធិស្នាល នៅក្នុងសង្គមជាតិឡើងវិញ។ ដោយរាល់ការចំណាយនានា គឺអង្គការអន្តរជាតិ ដើម្បីសង្គ្រោះ គាំពារសុខមាលភាព អារ៉ាប៊ីសាអូឌីត​ ជាអ្នកទទួលរ៉ាប់រង ជំនួសប្រជាពលរដ្ឋកម្ពុជាយើង ។

  ឯកឧត្តមចាត់ទុកថា នេះជាសកម្មភាពដ៏សំខាន់ ដែលជាចំណែកមួយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ វិស័យសុខាភិបាលនៅកម្ពុជា​។

  លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងដែរថា កម្មវិធី​នេះ​ នឹងទទួលអ្នកជម្ងឺមកវះកាត់ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ចំនួនចន្លោះពី ៣០នាក់ ទៅ៤០នាក់។

  សូមជម្រាបថា ​​នេះជាគម្រោង០២លើកហើយ ដោយលើកទី១​បានសហការគ្នា រវាងអង្គការអន្តរជាតិ ដើម្បីសង្គ្រោះ គាំពារសុខមាលភាព អារ៉ាប៊ីសាអូឌីត​ ជាមួយមន្ទីរពេទ្យព្រះអង្គឌួង កាលពីឆ្នាំ២០១៨ ដោយបានទទួលវះកាត់ ជម្ងឺដុះសាច់មុខ ថ្គាម និងក បានជាង៣០នាក់៕អត្ថបទ ៖ សន​ ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation