កូនស្រីរបស់ប្រមុខកងកម្លាំងទ័ពពិសេសអ៊ីរ៉ង់គំរាមវាយប្រហារទៅលើកងទ័ពអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

កូនស្រីរបស់ប្រមុខកងកម្លាំងទ័ពពិសេសអ៊ីរ៉ង់ លោក កាសេម សូឡេម៉ានី (Qassem Soleimani) បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមគ្រួសាររបស់ទាហានអាមេរិកនៅអាស៊ីខាងលិចនឹងបានឃើញការបាត់បង់ជីវិតរបស់មនុស្សជាទីស្រលាញ់របស់ពួកគេនៅថ្ងៃណាមួយ។

អ្នកនាង ហ្សេណាប់ សូឡេម៉ានី (Zeinab Soleimani) បានព្រមានបែបនេះក្នុងអំឡុងពិធីបុណ្យសពឳពុករបស់នាងនៅឯសាកលវិទ្យាល័យតេហេរ៉ង់ (Tehran) ក្នុងប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qassem Soleimani) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដែលធ្វើឡើងដោយអាមេរិកនៅឯព្រលានយន្តហោះអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ។

អ្នកនាង ហ្សេណាប់ (Zeinab) ក៏បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរថា កុំគិតថាការស្លាប់របស់ឳពុកនាងធ្វើឲ្យអ្វីៗគ្រប់យ៉ាងបានបញ្ចប់។

កាលពីថ្ងៃអាទិត្យ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់ដើម្បីរង់ចាំទទួលសពរបស់លោក សូឡេម៉ានី (Soleimani) ដែលជាអ្នកដឹកនាំប្រតិបត្តិការយោធាអ៊ីរ៉ង់នៅមជ្ឈិមបូព៌ានិងត្រូវបានអាមេរិកចាត់ទុកជាភេរវករ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation