ព័ត៌មានអន្តរជាតិ

ពិធីបុណ្យទឹកកកត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហាប៊ីន (Harbin) អមដោយការបាញ់កាំជ្រួចនិងការសម្តែងភ្លើងពណ៌

image

ពិធីបុណ្យទឹកកក និងព្រិលអន្តរជាតិហាប៊ីន ប្រចាំឆ្នាំបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យ ដោយមានកាំជ្រួច និងមានការបង្ហាញរូបចម្លាក់ និងរចនាសម្ព័ន្ធទឹកកក ដ៏អស្ចារ្យនៅក្នុងទីក្រុងមួយ ក្នុងចំណោមទីក្រុងត្រជាក់បំផុត របស់ចិន ដែលនៅក្បែរស៊ីបេរី។

អ្នកទេសចរ បាននាំគ្នាមកទីក្រុងនេះ ដើម្បីចូលរួមបុណ្យទឹកកក ដែលមានសកម្មភាព និងការប្រកួតប្រជែងផ្សេងៗគ្នា រួមមានការហែលទឹករដូវរងារពិធីមង្គលការព្រិលនិងការប្រកួតប្រជែងរូបចម្លាក់ទឹកកកជាដើម។

ឆ្នាំនេះ ពិភពទឹកកក និងព្រិល គ្របដណ្តប់លើផ្ទៃដី ៦០០,០០០ ម៉ែត្រការ៉េ និងបង្កើតដោយទឹកកក ជាង ២០០.០០០ ម៉ែត្រគូបពី ទន្លេសុងហួក្បែរនោះ។

ទីក្រុងហាប៊ីន គឺជាទីក្រុងត្រជាក់បំផុតមួយ របស់ចិនដែលសីតុណ្ហភាពអាចធ្លាក់ចុះ ដល់កម្រិតទាបបំផុតដល់ ៣៥ អង្សាសេក្រោមសូន្យ៕