ព័ត៌មានជាតិ

លោកគ្រូអ្នកគ្រូសិស្សានុសិស្សក្នុងសាលាបឋមសិក្សាប៉ាក់ណាមនឹងទទួលបានអាគារសិក្សាថ្មី ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន

image


កំពង់ចាម៖ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជាឲ្យតែប្រសើរនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកោះសូទិន គឺបានសម្រេចផ្តល់ជាអគារសិក្សាថ្មី ដោយជំនួសអគារចាស់ដែលមាន សភាពទ្រុឌទ្រោម ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ប៉ាក់ណាម ក្នុងឃុំពង្រ ស្រុកកោះ សូទិន ខេត្តកំពង់ចាម។ ជាមួយគ្នានេះនៅថ្ងៃទី៦មករាឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ និងក្រុមការងារ និងអជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យ និងតាមដានស្ថានភាពការសាងសង់ អាគារសិក្សាថ្មីនេះផងដែរ ចំពោះចំណុចខ្វះខាត និងការបំពេញបន្ថែមកន្លែងណាមួយ។ ហើយក្នុងដំណើរចុះពិនិត្យនេះក្នុងនាមឯកឧត្តម ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថាអាគារសិក្សានេះគឺជាអគារស្តង់ដា ដោយចែក ចេញជា៣បន្ទប់ ដោយមានប្រក់ជាដំបូលក្បឿង ពិដាន ក្រាលការ៉ូ រួមទាំងការបំពាក់ប្រព័ន្ធអគ្គី សនី និងកង្ហារនៅតាមបន្ទប់នីមួយៗ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាង មុខនេះ។

ដោយឡែកចំពោះអជ្ញាធរស្រុកកោះសូទិន លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សា នុសិស្សនៅក្នុងសាលាបឋមប៉ាក់ណាមក៏បានសំដែងនូវទឹកចិត្តរំភើបដោយនឹងទទួលបាននូវ អគារសិក្សាថ្មីដែលអាចឲ្យសិស្ស និងលោកគ្រូអ្នកគ្រូមានកន្លែងសិក្សា និធ្វើការបានសមរម្យ។ ជាងនេះទៅទៀតក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែយកចិត្តទុកដាក់ជួយសាងសង់ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ រួមទាំងការសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា នៅទូទាំងស្រុកកោះ សូទិនដោយមិន ប្រកាន់និន្នាការ នយោបោយ ពណ៌សំបុរឡើយ៕ដោយ៖ហ៊ាង ថាច