ព័ត៌មានជាតិ

មនុស្សជាង២ពាន់បានចូលរួមប្រារព្ភមិទ្ទិញ៧មករានៅខេត្តស្ទឹងត្រែង "ក្រោមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្នុងម្លប់សុខសន្តិភាព"

image

ខេត្តស្ទឹងត្រែង:នៅថ្ងៃព្រឹកថ្ងៃ៧មករានេះ មាននាក់ចូលរួមប្រារព្ភកម្មវិធីចំនួន២៥០០នាក់ ដែលកម្មវិធី៧មករាខាងលើបានធ្វើឡើងនៅសួនច្បារមុខសាលាខេត្ត ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឡួយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង-ឯកឧត្តមផៃប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង- ឯកឧត្តមញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា-ឯកឧត្តមឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល-ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត-ឯកឧត្តមម៉ុមសារឿន អភិបាលខេត្ត- ព្រមទាំងចូលរួមពីកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូសិស្ស ក្រុមកាយឫទ្ធិ ក្រុមកាកាបាទក្រហម ក្រុមយវជនរួមនិងព្រះសង្ឃផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមម៉ុម សារឿន បានឡើងអានសុទ្ទរកថាដើមទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន នៃទិវា៧មករាឆ្នាំ១៩៧៩ ទិវាមករា៧ ឆ្នាំ២០២០នេះ ដែលជាខួបលើកទី៤១ នៃថ្ងៃជ័យជំនះវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងខ្លឹមសារបានបន្តថា ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត ដែលបានគ្រប់គ្រងអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ហើយក្នុងរបបព្រៃផ្សៃនេះ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់ជីវិត ហើយប្រទេសជាតិបានធ្លាក់ចូលក្នុងសេចក្តីវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ប្រៀបបាននិងឋាននរក។

ប៉ុន្តែ ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីកចម្រេីន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មីផងដែរ។

ព័ត៌មានទាក់ទង...