មេដឹកនាំក្រុងហុងកុងប្ដេជ្ញាធ្វើការឲ្យស្និទ្ធជាមួយប្រេសិតថ្មីរបស់ចិន
| ព័ត៌មានអន្តរជាតិ
SHARE

នាយកប្រតិបត្តិហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយនៅថ្ងៃអង្គារនេះថាលោកស្រីនឹងធ្វើការឲ្យស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់របស់ចិនប្រចាំនៅក្រុងហុងកុងដើម្បីនាំមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះរបស់អាស៊ីដើរលើផ្លូវត្រូវវិញបន្ទាប់ពីមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាង៦ខែមកនេះ។

ការតែងតាំងប្រេសិតថ្មីរបស់រដ្ឋាភិបាលចិនប្រចាំក្នុងក្រុងហុងកុងត្រូវបានប្រកាសធ្វើឡើងដោយមិនបានរំពឹងទុកកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនៅក្នុងសញ្ញាមួយបង្ហាញពីការមិនសប្បាយចិត្តរបស់ក្រុងប៉េកាំងចំពោះដំណោះស្រាយរបស់អតីតប្រេសិតចិនប្រចាំក្រុងហុងកុងពាក់ព័ទ្ធការតវ៉ានៅក្នុងទីក្រុងនេះ។

កាលពីថ្ងៃចន្ទប្រេសិតថ្មីរបស់ចិនប្រចាំក្រុងហុងកុងបានថ្លែងសុន្ទរកថាជាលើកដំបូងដោយប្រើប្រាស់ភាដូចគ្នាថាលោកសង្ឃឹមថាទីក្រុងហុងកុងនឹងវិលត្រឡប់ទៅរកផ្លូវត្រូវវិញ។

ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមអ្នកតវ៉ាបានកើនឡើងខ្លាំងនៅថ្ងៃឈប់សម្រាកចុងឆ្នាំបន្ទាប់ពីមានភាពស្ងប់ស្ងាត់នៃអំពើហិង្សាអំឡុងដើមខែធ្នូក្រោយពីការទទួលជោគជ័យដ៏លើសលប់របស់បក្សគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងមិនបានទទួលការធ្វើសម្បទានណាមួយពីរដ្ឋាភិបាល។

លោកស្រី ឡាំ មិនបានលើកឡើងពីការតវ៉ាទេនៅក្នុងសុន្ទរកថារបស់លោកស្រីដែលផ្តោតលើហានិភ័យសុខភាពទាក់ទងនឹងការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមនៅទីក្រុងវូហានក្នុងប្រទេសចិន។ អាជ្ញាធរបានរកឃើញករណីឆ្លងនៃវីរុសនេះចំនួន២១ករណីក្នុងក្រុងហុងកុងដោយក្នុងនោះអ្នកឆ្លង៧នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation