លោកអ៊ុក ស៊ុក និងភរិយា ផ្ដល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនិងថវិកាមួយចំនួនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​បាន​ទទួល​រថយន្ត​សង្គ្រោះ​បន្ទន់​មួយ​គ្រឿង​ ដែលជា​អំណោយ​សប្បុរសធម៌​ពី​លោក​ អ៊ុក​ ស៊ុក​ និង​លោក​ស្រី​ សំ ហួច​ និងកូនចៅ ដែល​ជា​អាជីវករ​ នៅខេត្តព្រះសីហនុ។

មានប្រសាសន៍នៅក្នុងឱកាស ផ្ដល់រថយន្តសង្គ្រោះបន្ទាន់ និងថវិកានាឱកាសនោះលោក អ៊ុក ស៊ុកនិងភរិយាព្រមទាំងក្រុមគ្រួសារបានលើកឡើងថា ដោយមើលឃើញនូវការខ្វះខាតរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តទើបលោកនិងក្រុមគ្រួសារ បានផ្ដល់រថយន្តនេះ ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗ ហើយលោកក៏ធ្លាប់ មានជំងឺដែលត្រូវការជួយសង្គ្រោះ ពីក្រុមគ្រូពេទ្យ នាពេលកន្លងមកផងដែរ ដោយមើលឃើញពីការខ្វះនូវសម្ភារៈឧបករណ៍ប្រើប្រាស់ ទើបលោកនិងគ្រួសារក្រុមគ្រួសារ បានផ្ដល់ថវិកានិងរថយន្តសង្គ្រោះបន្ទាន់នេះដើម្បីបម្រើផលប្រយោជន៍សាធារណៈជូនបងប្អូនប្រជាពលរដ្ឋទូទៅនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកក៏បានបញ្ជាក់បន្ថែមថា ការរៀបចំពិធីប្រគល់រថយន្តនិងថវិកាមួយចំនួនខាងលើនេះ មិនមែនមានបំណងឬក៏ចង់បានអ្វីតបស្នងមកវិញនោះទេ ដោយថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកនិងភរិយាទើបលោកមានការផ្ដួចផ្ដើមពីក្រុមគ្រួសាររបស់លោកក៏ ធ្វើជាសធារជ្រះថ្លាឧបត្ថម្ភរជាថយន្តនិងថវិកាជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែម្ដងដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា។ 


នៅក្នុងឱកាសនោះ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ទឹកចិត្តសប្បុរសរបស់់ក្រុមគ្រួសារលោក អ៊ុក ស៊ុក និងភរិយាដែលបានជួយឧបត្ថម្ភនូវរថយន្តសាមុយ និងថវិកាចំនួន១០០០ដុល្លារ ដើម្បីផ្ដល់ជូនដល់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់។ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បាន បន្ថែមថា នេះជាលើកទី៤ ហើយដែលមានសប្បុរសជន ឧបត្ថម្ភរថយន្ត រហូតមកដល់ពេលនេះ មន្ទីរពេទ្យ​បាន​ទទួល​រថយន្ត​ចំនួន ៤គ្រឿងហើយ ដែលជួយសម្រួលបានលឿនសម្រាប់មន្ទីរពេទ្យបង្អែកយើង។ ក្នុងនាមលោកជាប្រធានមន្ទីរពេទ្យបង្អែកខេត្តនិងសហការី ថ្លែងអំណរគុណដល់ ក្រុមគ្រួសារលោក អ៊ុក ស៊ុក និងភរិយា មានសុខភាពល្អនិងប្រកបកិច្ចការជោគជ័យគ្រប់ភារកិច្ច៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation