មនុស្ស៣២នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្អើលរត់ជាន់គ្នា ក្នុងពិធីបុណ្យសពរបស់ប្រមុខកងកម្លាំងទ័ព ពិសេសអ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ការរត់ជាន់គ្នាបានផ្ទុះឡើងកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងពិធីដង្ហែសពឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្ស ៣២ នាក់និង ១៩០ នាក់ផ្សេងទៀតរងរបួស។

យោងតាមរបាយការណ៍ ការរត់ជាន់គ្នានេះ បានកើតឡើងនៅក្នុងទីក្រុង Kerman ដែលជាស្រុកកំណើតរបស់ឆ្មាំបដិវត្តឧត្តមសេនីយ៍ Qassem Soleimani ខណៈដែលការដង្ហែសពបានចាប់ផ្តើម។

វីដេអូដំបូង ដែលបានបង្ហោះតាមអ៊ិនធរណេត បានបង្ហាញថា មនុស្សដេកនៅលើផ្លូវហើយអ្នកផ្សេងទៀត ស្រែកហើយព្យាយាមជួយពួកគេ។

ទីភ្នាក់ងារព័ត៌មានISNA បាននិយាយថាអាជ្ញាធរបានពន្យាពេលការបញ្ចុះសពរបស់សូឡីនី ដោយលើកឡើងពីក្តីបារម្ភអំពីហ្វូងមនុស្សយ៉ាងច្រើន ដែលបានប្រមូលផ្តុំ។
គេមិនបានបញ្ជាក់ថា ពេលណាការបញ្ចុះសព នឹងត្រូវធ្វើឡើងនោះទេ។
ក្បួនដង្ហែមួយនៅក្រុងតេអេរ៉ង់ កាលពីថ្ងៃច័ន្ទ បានទាក់ទាញមនុស្សជាង ១ លាននាក់ នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ដោយប្រមូលផ្តុំនៅតាមមហាវិថីសំខាន់ៗ និងផ្លូវតូចៗដទៃទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation