មនុស្ស៦ពាន់នាក់ បាត់បង់ជីវិតនៅក្នុងការផ្ទុះឡើង នៃជំងឺកញ្ជ្រឹលនៅកុងហ្គោ
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារជំងឺកញ្ជ្រិលរាតត្បាត នៅក្នុងប្រទេសកុងហ្គោ បានកើនឡើងដល់ ៦០០០ នាក់ហើយ។

ជំងឺកញ្ជ្រឹលបានសម្លាប់មនុស្សជិត ៣ ដង នៃចំនួនប្រជាជននៅកុងហ្គោ ជាងការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសដែលបានប្រមូលផ្តុំ ការយកចិត្តទុកដាក់ពីអន្តរជាតិ ជាពិសេសបន្ទាប់ពីក្រុមសុខភាព បានទទួលការវាយប្រហារ ពីកងជីវពលប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។

អង្គការ WHO ប្រកាសក្នុងសេចក្តីអំពាវនាវខ្លួនថា «កង្វះថវិកានៅតែជាឧបសគ្គធំមួយក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺនេះដោយជោគជ័យ ខណៈដែលទឹកប្រាក់ចំនួន ២៧,៦ លានដុល្លារ ត្រូវបានកៀងគររួចហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកញ្ជ្រឹលនេះ។

អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួនត្រូវការថវិកាចំនួន ៤០ លានដុល្លារ សម្រាប់ផែនការរយៈពេល ៦ ខែពិសេស ដើម្បីចាក់វ៉ាក់សាំងលើកុមារ ដែលមានអាយុចន្លោះពី ៦ ទៅ ១៤ ឆ្នាំ។ វ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រឹល មានជាច្រើនទសវត្សមកហើយ ប៉ុន្តែប្រហែលជា ៣១០.០០០ ករណី ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីដើមឆ្នាំ ២០១៩ ។

ធនធានហិរញ្ញវត្ថុជាច្រើន នៅក្នុងប្រទេសកុងហ្គោល ត្រូវបានគេទុកប្រើប្រាស់ សម្រាប់ទប់ស្កាត់ដល់ការផ្ទុះឡើង នៃជំងឺអេបូឡា ក្នុងពេលដំណាលគ្នា ដែលបានក្លាយជាស្ថានភាពអាក្រក់បំផុតទីពីរ នៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីការរីករាលដាលនៃអាហ្វ្រិកខាងលិច ឆ្នាំ ២០១៤-២០១៦ ។ យ៉ាងហោចណាស់មានមនុស្ស ២៣២៣ នាក់បានស្លាប់ ដោយសារជំងឺអេបូឡា ចាប់តាំងពីការផ្ទុះឡើង នៃជំងឺនេះ ត្រូវបានគេរកឃើញដំបូង នៅខែសីហាឆ្នាំ ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation