សម្ដេច ស ខេង ៖ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ននេះ កម្ពុជាកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតិឲ្យឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មី ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ននេះ កម្ពុជាកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះវាក៏អាចមានផលប៉ះពាល់មកលើប្រទេសកម្ពុជាផងដែរ។

សម្ដេច មានប្រសាសន៍ថា «សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចមួយចំនួន បច្ចុប្បន្នក៏ជាកត្តាមួយ កម្ពុជាកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារតែទោះទិច ឬច្រើន ក៏អាចមានផលប៉ះពាល់ មកលើប្រទេសកម្ពុជា ក៏ដូចជា ស៊ុយអ៊ែត ផងដែរ»។

ឆ្លៀតឱកាសនោះដែរ សម្តេចបានលើកឡើងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល កំពុងថែរក្សាសុខសន្ដិភាព ពីព្រោះសន្ដិភាព មានទំនាក់ទំនងទៅដល់វិស័យជាច្រើន ដូចជា ៖ ការអភិវឌ្ឍសង្គម ,ការគោរពច្បាប់ និងគោរពសិទ្ធិមនុស្ស។រដ្ឋមន្ដ្រីមហាផ្ទៃ បន្ដថា សន្ដិភាព គឺជាកត្តាអាទិភាពដែលរាជរដ្ឋាភិបាល ត្រូវថែរក្សាឲ្យបានគង់វង្ស។

ចំណែក ទូតស៊ុយអ៊ែតថ្មី បានឲ្យដឹងថា ស៊ុយអ៊ែតគាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាង ស៊ុយអ៊ែត-កម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាបន្ថែមទៀត។ ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត បានមើលឃើញថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ក្នុងការលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្កការសង្គមស៊ីវិល  ដើម្បីឲ្យដំណើរការអភិវឌ្ឍកម្ពុជា៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation