កម្ពុជា សម្តែងការព្រួយបារម្តយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹង រវាងអ៊ីរ៉ង់ ជាមួយអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

កម្ពុជាបានសម្តែងការព្រួយបារម្តយ៉ាងខ្លាំងចំពោះស្ថានភាពរវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក គឺខ្លាចមានភាពតានតឹងឡើងៗ រហូតអាចឈានទៅរកជម្លោះជាទ្រង់ទ្រាយធំណាមួយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមកុយ គួង អ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្តថា កម្ពុជាលើកទឹកចិត្តដល់ភាគីពាក់ ព័ន្ធទាំងអស់ធ្វើយ៉ាងណាឲ្យមានការអត់ធម្មត់ជាអតិប្បរមាបំផុត ដើម្បីជៀសវាងកុំឲ្យស្ថានភាពមានភាពតាបតឹង ឬក៏ទៅរកស្ថានភាពមួយមិនអាចគ្រប់គ្រងបាន។ ហើយជម្រុញឲ្យភាគីពាក់ព័ន្ធធ្វើយ៉ាងណារកនូវដំណោះស្រាយដោយសន្តិភាពដោយ សន្តិវិធីមួយ តាមរយៈកិច្ចសន្ទនា ឬកិច្ចពិភាក្សា។

សូមជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាន់តែក្តៅឡើង បានកើតឡើងបន្ទាប់ពីមេបញ្ជាការកំពូលអ៊ីរ៉ង់ នាយឧត្តមសេនីយ៍ Qassem Solei mani ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារតាមអាកាសរបស់អាមេរិក ក្រោមបញ្ជារបស់រដ្ឋបាល ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០។




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation