ឯកឧត្តម ផុស សុវណ្ណ អំពាវនាវដល់ពលរដ្ឋឲ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងមានសាមគ្គីភាពផ្ទៃក្នុង ល្អជាមួយគ្នា ក្រោមដំបូលសុខសន្តិភាព
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម) ៖ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គ នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិន បាន អំពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងឃុំកោះសូទិន សូមបន្តជឿជាក់ និងទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ហើយប្រជា ពលរដ្ឋត្រូវចេះសាមគ្គីភាពផ្ទៃក្នុងល្អជាមួយគ្នាក្រោមដំបូលសុខសន្តិភាព ជាងនេះទៅទៀត សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែសុខភាពឲ្យបានល្អ ដើម្បីបន្តមើលការអភិវឌ្ឍន៍ និងការរីករចម្រើនរបស់ប្រទេសជាតិបន្តទៀត។ ការបញ្ជាក់ខាងលើនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារ អាជ្ញាធរមូលដ្ឋានឃុំ ស្រុក អញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩/២០២០ ដែលពិធីនេះបាន ប្រព្រឹត្តទៅនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បន្ទាប់ពីឯកឧត្តម វណ្ណថា វណ្ណរត្ន័ ឡើងអានសារលិខិត អបអរសាទរខួបអនុស្សាវរីយ៏លើកទី៤១ ទិវាជ័យជំនះ៧មករា ១៩៧៩- ២០២០ របស់ សម្តេចអគ្គ មហាសេនាប តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក។ ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៏បញ្ជាក់ទៀតថា ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃ បើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងប្រែក្លាយពីប្រទេសដែលរងការបំភ្លេចបំផ្លាញដោយសារសង្គ្រាម ឲ្យក្លាយទៅជាប្រទេសមានការរីកចម្រើន និងអភិវឌ្ឍន៍ និសុខសន្តិភាព រួមទាំងបង្កើតឱកាសការងារ និងជីវភាពជូន ប្រជាពលរដ្ឋ ឲ្យកាន់ប្រសើតឡើង។

នៅក្នុងទិវាអបអរសារទទិវាជ័យជមន្នះ៧មករា នៅក្នុងឃុំកោះសូទិននេះដែរ ក្នុងនាម ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក ដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិនក៏បាន
ថ្លែងអំណរគុណដល់គ្រប់ស្ថានីយ៍ វិទ្យុ ទូរសទស្សន៍ ទូរទស្សន៍Online រដ្ឋ និងឯកជន ទាំងអស់ដែលបានបានធ្វើការផ្សាយ ផ្ទាល់ និងបន្តផ្ទាល់ពីកោះពេជ្រនៅក្នុងទិវាជ័យជម្នះ ៧មករាលើកទី៤១ និងបានសូមអរគុណដល់សន្តិភាព៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation