ប្រទេសជប៉ុន ប្រកាសបិទស្ថានទូតជាបណ្តោះអាសន្ន នៅប្រទេសអ៊ីរ៉ាក់ហើយ
| ព័ត៌មានអន្តរជាតិ
SHARE

តូក្យូ៖ ក្រសួងការបរទេសជប៉ុន ប្រកាសថា ខ្លួនបានសម្រេចបិទស្ថានទូត ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ ជាបណ្តោះអាសន្នហើយ ក្រោយមានបារម្ភពីសុវត្ថិភាព បន្ទាប់ពីការវាយប្រហារមីស៊ីលពីអ៊ីរ៉ង់ ទៅកាន់មូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក នៅទីនោះ។

យោងតាមគេហទំព័រជប៉ុនធូដេ ក្រសួងការបទេសនេះ បានអំពាវនាវឲ្យជនជាតិជប៉ុន ជម្លៀសចេញពីអ៊ីរ៉ាក់ និងចៀសវាងធ្វើដំណើរទៅអ៊ីរ៉ង់។ ក្រសួងដដែលនេះបញ្ជាក់ថា ខ្លួនបានសម្រេចចិត្ត បិទស្ថានទូត នៅទីក្រុងបាកដាត បន្ទាប់ពីខ្លួនអាចទទួលខុសត្រូវ ចំពោះជនជាតិជប៉ុនទាំងអស់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញ ចំណែកការិយាល័យនេះ ស្ថិតនៅទីក្រុង Erbil ភាគខាងជើងអ៊ីរ៉ាក់ នៅតែបើកដំណើរការធម្មតា នាពេលខាងមុខ។

សូមជំរាបថា អ៊ីរ៉ង់ បានបាញ់គ្រាប់មីស៊ីល ផ្លោងយ៉ាងតិចចំនួន ១២ គ្រាប់នៅទីតំាំង Al-Asad និង Erbil ក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើការសងសឹក ចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថា គ្មានការស្លាប់ និងរបួសណាមួយនោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation