ម៉ាឡេស៊ីគ្រោងនឹងបើកប្រតិបត្តិការវិនិយោគក្រុមហ៊ុនប្រេងជាតិដ៏ធំរបស់ខ្លួនឡើងវិញនៅម្ពុជា ក្រោយបិទរយៈពេល ១០ឆ្នាំកន្លងមក
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី០៩ មករា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួង នៅក្នុងជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា មានក្រុមហ៊ុនប្រេង PETRONAS ដែលជាក្រុមហ៊ុនប្រេងកាតជាតិដ៏ធំរបស់ប្រទេសម៉ាឡេស៊ី ក៏ធ្លាប់មានវត្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រោយមកទៀត ក្រុមហ៊ុនមួយនេះបានបិទទៅវិញ កាលពីឆ្នាំ២០១០ ដែលគិតមកដល់ពេលនេះ វាមានរយៈពេល ១០ឆ្នាំកន្លងមកហើយ។ ដោយឡែក នាពេលបច្ចុប្បន្ននេះ ម៉ាឡេស៊ីបានចាប់អារម្មណ៍ចង់បើកប្រតិបត្តិការវិនិយោគក្រុមហ៊ុនប្រេងជាតិរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសកម្ពុជា ក្រៅពីនោះ ម៉ាឡេស៊ីក៏បានចាប់អារម្មណ៍ចង់វិនិយោគស្វែងរុករកទៅលើវិស័យប្រេងកាត និងឧស្ម័ន នៅក្នុងដែនទឹក និងដែនគោករបស់កម្ពុជាផងដែរ។

ម្យ៉ាងវិញទៀត ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីរូបនេះ បានចាប់អារម្មណ៍វិនិយោគទៅវិស័យថាមពល, រ៉ែ និងធ្យូងថ្ម ដោយខ្លួននឹងធ្វើការស្វែងរុករកធ្យូងថ្មថ្មីនៅកម្ពុជា ក៏ដូចជា ម៉ាឡេស៊ីនឹងនាំចូលធ្យូងថ្មមកកម្ពុជា នាពេលឆាប់ៗនេះ ដោយសព្វថ្ងៃនេះ នៅកម្ពុជាមានក្រុមហ៊ុនអគ្គិសនីដើរដោយធ្យូងថ្មរបស់ម៉ាឡេស៊ីមួយរបស់ក្រុមហ៊ុន ស៊ីយូអិល ដែលវាមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ហើយវាកំពុងតែផលិតអគ្គិសនីដែលមានអនុភាព ១៣៥មេហ្គាវ៉ាត។

សូមបញ្ជាក់ថា មានក្រុមហ៊ុនម៉ាឡេស៊ីប្រហែល ៣០០ កំពុងប្រតិបត្តិការនៅកម្ពុជា ដែលក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនបង្កើតថ្មីផ្នែកអាហារ និងភេសជ្ជៈខ្នាតតូច ដល់សាជីវកម្មខ្នាតធំ។ ម៉ាឡេស៊ីមានការវិនិយោគច្រើននៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃទឹកប្រាក់ ២,៧ពាន់លានដុល្លារអាមេរិក បើគិតពីទ្រព្យសកម្មថេរ៕អត្ថបទ៖ ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation