ជប៉ុនអំពាវនាវឲ្យអាមេរិកមានការអត់ធ្មត់ចំពោះបញ្ហានៅមជ្ឈិមបូព៌ា
| ព័ត៌មានអន្តរជាតិ
SHARE

នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនបានស្វាគមន៍ចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីយប់មិញដែលថាអាមេរិកនឹងមិនសងសឹកចំពោះការវាយប្រហារដោយមីស៊ីលពីសំណាក់ប្រទេសអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់។

លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បាននិយាយថាប្រទេសជប៉ុនស្វាគមន៍ចំពោះភាពអត់ធ្មត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ អាមេរិកនិងអ៊ីរ៉ង់បានបោះជំហានចេញពីមាត់ជ្រោះនៃសង្គ្រាមដែលអាចកើតមានឡើងហើយ ប៉ុន្តែតំបន់ទាំងមូលនៅស្ថិតក្នុងហានិភ័យនៅឡើយ។

គួរបញ្ជាក់ថា លោក អាបេ (Abe) គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ានៅចុងសប្តាហ៍នេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានប៉ាន់ស្មានថាលោកប្រហែលជាលុបចោលដំណើរទស្សនកិច្ចនោះដោយសារតែបញ្ហាអស្ថិរភាពនៅក្នុងតំបន់។

នៅថ្ងៃព្រហស្បតិ៍ដដែលនេះ មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលកំពុងតាមដានស្ថានភាពនៅមជ្ឈិមបូព៌ាមុនពេលធ្វើការសម្រេចចិត្តអំពីដំណើរទស្សនកិច្ចរបស់លោក អាបេ (Ave) ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation