ក្រសួងដែនដី ណែនាំអំពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ នៅទូទាំងប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសណែនាំ អំពីការពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី មន្ទីររៀបចំដែនដី គ្រប់រាជធានី-ខេត្ត។

ជាការកត់សំគាល់ ការពង្រឹងសំណង់សាងសង់ឡើងវិញ ជាថ្មីម្តងទៀតនេះ បន្ទាប់ពីមានករណីបាក់អគារនៅកែប កាលពីថ្ងៃទី៣មករាឆ្នាំ២០១៩កន្លងទៅនេះ។

ក្រសួងដែនដី បញ្ជាក់ថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព នៃការដ្ឋានសំណង់ អាជ្ញាធរមានសម្ថកិច្ច ត្រូវយកចិត្តទុកដាក់ អនុវត្តគោលការណ៍ និងវិធានការ៖

ទី១ ធ្វើលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ
ទី២ លិខិតអនុញ្ញាតការដ្ឋានសំណង់
ទី៣ ការៀបចំការដ្ឋាន
ទី៤ ដំណើរការការដ្ឋានសំណង់
ទី៥ ការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់

កាលពីថ្ងៃទី៣ មករា មានករណីបាក់រលំអគារនៅខេត្តកែប បណ្តាលឲ្យមនុស្សស្លាប់៣៦នាក់ និងរងរបួស២៣នាក់ ។ មុនការបាក់អគារនេះ កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីបាក់រលំអគារដូចគ្នាដែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យកម្មករសំណង់ ស្លាប់២៨នាក់ និងរបួស៤០នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation