ប្រធានាធិបតីអាមេរិកអះអាងថា មេទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ៍ សូឡេម៉ានី បានរៀបចំផែនការបំផ្ទុះស្ថានទូតអាមេរិកនៅបរទេស
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងនៅថ្ងៃព្រហស្បតិ៍ថាប្រមុខកងកម្លាំងពិសេសអីរ៉ង់ លោក កាសេម សូឡេម៉ានី (Qasem Soleimani) កំពុងរៀបចំផែនការបំផ្ទុះស្ថានទូតអាមេរិកមួយកន្លែងមុនពេលគាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលបាញ់ចេញពីដ្រូនរបស់អាមេរិកកាលពីសប្ដាហ៍មុនក្នុងប្រទេសអ៊ីរ៉ាក់។

ប៉ុន្តែក្រោយមក លោក ត្រាំ បានបញ្ជាក់ថា លោក សូឡេម៉ានី មិនបានរៀបចំផែនការបំផ្ទុះស្ថានទូតអាមេរិកតែមួយកន្លែងនោះទេប៉ុន្តែកំពុងរៀបចំផែនការវាយប្រហារទៅលើស្ថានទូតអាមេរិកជាច្រើនកន្លែងនៅឯបរទេស។

មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់អាមេរិកបានគាំទ្រសេចក្ដីថ្លែងការណ៍នោះរបស់ លោក ត្រាំ ដោយបានប្រាប់ក្រុមអ្នកយកព័ត៌មានថាអាមេរិកបានទទួលព័ត៌មានសម្ងាត់ទាក់ទងនឹងផែនការវាយប្រហារស្ថានទូតអាមេរិកនោះរួមនិងការគំរាមកំហែងដែលមានជាប់ពាក់ព័ន្ធជាមួយ លោក សូឡេម៉ានី។

យោងតាមមន្ត្រីការពារជាតិជាន់ខ្ពស់រូបនោះ ក្នុងចំណោមផែនការវាយប្រហារស្ថានទូតអាមេរិកនៅឯបរទេសនោះ មានផែនការមួយដែលគ្រោងនឹងវាយប្រហារស្ថានទូតអាមេរិកដោយប្រើគ្រឿងផ្ទុះ។ ផែនការវាយប្រហារនោះដាច់ដោយឡែកនិងទំនើបជាងការប៉ុនប៉ងសម្រុកចូលទៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ពីសំណាក់សមាជិកក្រុមហ៊េសប៊ូឡា (Hezbollah) និងក្រុមអ្នកគាំទ្ររបស់ពួកគេដោយប្រើប្រាស់គ្រាប់បែកសាំង។

ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ថាការប៉ុនប៉ងសម្រុកចូលទៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដនោះក៏ត្រូវបានរៀបចំឡើងដោយ លោក សូឡេម៉ានី ដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation