ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកាពារប្រទេសឥណ្ឌាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

image


ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ័នេះ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រ កម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋាកិច្ចផ្លូវការនៅឯទីស្តីការគណរដ្ឋមន្ត្រី ជូនចំពោះលោកជំទាវ ស្រីម៉ាទី នីម៉ាឡា រដ្ឋមន្ត្រី ក្រសួងកាារពារប្រទេសនៃសាធារណៈរដ្ឋឥណ្ឌា។ 

តាមការបញ្ជាក់របស់ក្រសួងការពារជាតិឱ្យដឹងថា បន្ទាប់ពីបញ្ចប់ជំនួបសវនការ សម្តេចពិជ័យសេនា ទៀបាញ់និងលោកជំទាវ ស្រីម៉ាទី នីម៉ាឡា នឹងអញ្ញើញជាអធិបតីភាពរួមគ្នាចុហត្ថលេខា លើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋឥណ្ឌា ។


តាមប្រភពពីក្រសួងការពារជាតិដដែល នារសៀលនេះ លោកជំទាវ ស្រីម៉ាទី នីម៉ាឡា នឹងដឹកនាំគណប្រតិភូ ក្រសួងការពារប្រទេសឥណ្ឌាចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នៅវិមានសន្តិភាព។


សូមជំរាបថា លោកជំទាវ ស្រីម៉ាទី នីម៉ាឡា រដ្ឋមន្ត្រី ក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋឥណ្ឌាបានដឹកនាំគណប្រតិភូមក ទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១០ ដល់ទី ១២មិថុនា តបតាមការអញ្ញើញរបស់សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា ៕


អត្ថបទ៖អោម ចែតច័ន្ទណារ៉ា