ក្រុមនិស្សិត, អ្នកស្ម័គ្រចិត្ត និងសត្វដំរី ក្នុងប្រទេសថៃនាំគ្នាដើរក្បួនដើម្បីលើកកម្ពស់ការយល់ដឹងអំពីភ្លើងឆេះនៅអូស្ត្រាលី
| ព័ត៌មានអន្តរជាតិ
SHARE

សត្វដំរីបានដើរក្បួនជាមួយក្រុមអ្នកស្ម័គ្រចិត្តនិងក្រុមសិស្សសាលាបឋមសិក្សាក្នុងខេត្តអយុធ្យាស្ថិតនៅភាគកណ្តាលប្រទេសថៃនៅថ្ងៃច័ន្ទដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទុក្ខវេទនារបស់សត្វព្រៃបណ្ដាលមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី។

ទម័កដំរីនិងសត្វដំរីចំនួន១១ក្បាលដែលមានព្យួរបដាសរសេរថា “ចូលរួមបួងសួងឲ្យប្រទេសអូស្ត្រាលី” នៅនឹងប្រមោយរបស់ពួកវាបានចូលរួមក្នុងកម្មវិធីដង្ហែក្បួននេះដែលត្រូវបានរៀបចំឡើងដោយមូលនិធិការពារសត្វដំរីក្នុងខេត្តអយុធ្យា។

ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីកំពុងបន្តឆេះរីករាលដាលអស់រយៈពេលជិត៣ខែមកហើយៗភ្លើងឆេះព្រៃទាំងនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់, ឆេះបំផ្លាញលំនៅដ្ឋានប្រហែល២ពាន់ខ្នង និងបានឆេះបំផ្លាញផ្ទៃដីរាប់លានហិចតារួមនិងសត្វព្រៃជាង១ពាន់លានក្បាល។

បន្ទាប់ពីភ្លើងឆេះព្រៃបានឆាបឆេះខ្លាំងនាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះដោយសារមានខ្យល់ធ្លាក់និងសីតុណ្ហភាពឡើងខ្ពស់ជាង៤០អស្សាសេរួចមក ឥឡូវនេះស្ថានភាពនៃភ្លើងឆេះព្រៃទាំងនោះបានធូរស្រាលបន្តិចកាលពីថ្ងៃចុងសប្ដាហ៍ហើយភ្លៀងនឹងអាចធ្លាក់នៅក្នុងរដ្ឋញូវសៅវែល (New South Wales) នាប៉ុន្មានថ្ងៃខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation