អ្នកកជំនាញអចលនទ្រព្យ លើកឡើងថា ៣ឆ្នាំក្រោយក្រុងតាខ្មៅ នឹងដូចភ្នំពេញថ្មីបច្ចុប្បន្ន 
| ព័ត៌មានជាតិ
SHARE

អ្នកកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia បានដាក់ក្ដីរំពឹងថា ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ វិស័យអចលនទ្រព្យនៅតំបន់ក្រុងតាខ្មៅ នឹងវិវត្តន៍ដូចតំបន់ភ្នំពេញថ្មីនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក នៅក្នុងពិធីសម្ពោធលំនៅឋានកំពង់សំណាញ់-ក្រុងតាខ្មៅថ្មីៗនេះ។ គម្រោងលំនៅឋានកំពង់សំណាញ់ក្រុងតាខ្មៅនេះ ក្រុមហ៊ុនអចលនទ្រព្យរបស់អាមេរិកនៅកម្ពុជា KW Cambodia ទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការលក់គម្រោងនេះ។

ការអះអាងរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ គឺលោកបានផ្ដោតលើគម្រោងធំៗពីរ ដែលកំពុងសាងសង់ គឺគម្រោងព្រលានយន្ដហោះថ្មី និងគម្រោងផ្សារទំនើបអ៊ីអន៣ ដែលនឹងជំរុញវិស័យដីធ្លីក្រុងតាខ្មៅឲ្យផ្ទុះឡើងក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ។ តាមរយៈការអភិវឌ្ឍន៍ជាបន្តបន្ទាប់នេះ លំនៅដ្ឋានកំពង់សំណាញ់ និងតំបន់ជុំវិញនៅក្នុងក្រុងតាខ្មៅ នឹងមានតម្លៃដូចទៅនឹងតំបន់ភ្នំពេញថ្មី។

បើយោងតាមប្រសាសន៍របស់លោកឧកញ៉ា សុខ ស្រស់ ដែលជាប្រធានសភាពណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង និងជាម្ចាស់គម្រោងលំនៅឋានកំពង់សំណាញ់ក្រុងតាខ្មៅ បានគាំទ្រ ចំពោះភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា ពិសេសតំបន់ជាយក្រុង។ លោករំពឹងថា ការវិនិយោគផ្នែកលំនៅដ្ឋាននៅក្រុងតាខ្មៅ នឹងរួមចំណែកឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្នផងដែរ ។អត្ថបទ ÷អៀវ ឈៀងនី  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation