ក្រុមបាតុករថៃរាប់ពាន់នាក់ រៀបចំការរត់ប្រណាំង ប្រឆាំងនឹងរបបអំណាចផ្តាច់ការ  
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ រាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅទីក្រុងបាងកក ដើម្បីរត់ប្រណាំង ប្រឆាំងនឹងរបបអំណាចផ្តាច់ការ។

អ្នករៀបចំកម្មវិធី និយាយថា អ្នកចូលរួម១ម៉ឺននាក់ដែលពាក់អាវយឺត បានចុះឈ្មោះចូលរួម ក្នុងកម្មវិធីរត់ប្រឆាំងនឹងរបបផ្តាច់ការ”។ពួកគេ បានអបអរសាទរ ជាមួយពាក្យស្លោក ដែលទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធចាន់អូចា គោរពតាមការចង់បានរបស់ពលរដ្ឋថៃ កុំប្រើអំណាចផ្តាច់ការ។ ពួកគេ បានលើកម្រាមដៃបី ជានិមិត្តរូប នៃការតស៊ូ។

នៅក្នុងសញ្ញា នៃភាពតានតឹងនយោបាយ ដែលកំពុងកើនឡើងនៅក្នុងប្រទេសថៃ អ្នកគាំទ្ររដ្ឋាភិបាល បានរៀបចំព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់ពួកគេមួយដែរ នៅកណ្តាលទីក្រុងបាងកក ដែលមានចម្ងាយជាងដប់គីឡូម៉ែត្រពីគ្នា។

ការតវ៉ារបស់ក្រុមប្រឆាំង បន្ទាប់ពីការបោះឆ្នោតទូទៅកាលពីឆ្នាំមុន មានគោលបំណង ដើម្បីស្តារប្រជាធិបតេយ្យពេញលេញ គឺ៥ ឆ្នាំបន្ទាប់ពីយោធាធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាច។ ប៉ុន្តែ ច្បាប់បោះឆ្នោតត្រូវបានគេមើលឃើញថា ជាទូទៅមានលក្ខណៈលំអៀង ទៅរកគណបក្សលោកប្រាយុទ្ឋ ដែលធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ប៉ុន្តែមិនយុត្តិធម៌៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation