រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងអំណរគុណដល់ក្រុមអ្នកសារព័ត៌មានដែលរួមចំណែកផ្សព្វផ្សាយព័ត៌មានសុខាភិបាល ប្រកបដោយវិជ្ជាជីវ:
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯ.ឧ. សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកសារព័ត៌មានទាំងអស់ ដែលបានសហការ រួមចំណែកផ្សព្វផ្សាយ ព័ត៌មានសុខាភិបាលកន្លងមក និងក្នុងពេលថ្មីៗនេះ ប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ ហើយបានជួយដល់ក្រសួងក្នុងការចែកចាយ នូវព័ត៌មានត្រឹមត្រូវ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុខភាព និងកិច្ចការសុខាភិបាល ព្រមទាំងបច្ចុប្បន្នភាពនិងវឌ្ឍន:ភាព សំខាន់ៗ សម្រាប់បងប្អូនប្រជាពលរដ្ឋ បានយល់ដឹងត្រឹមត្រូវ និងបានជួយបំបាត់នូវព័ត៌មានក្លែងក្លាយ បំភ្លើសពីការពិតដែល ធ្វើឲ្យ មានភាពច្របូកច្របល់ផ្នែកគំនិត សតិអារម្មណ៌ ការភ័ន្តច្រឡំនិងការយល់ដឹងខុសពីការពិត ដែលអាចឈានទៅដល់ ការបង្កអស្ថេរភាពសង្គម ចិត្តសាស្ត្រ និងវិធាននៃការរក្សាសុខភាពឫបែបនៃការស្វែងរកសេវាសុខភាពមិនបានល្អ។ 

នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យអ្នកសារព័ត៌មានដឹងថា ក្រៅពីការផ្ញើសារថ្លែងអំណរគុណដល់ក្រុម អ្នកសារព័ត៌មាននោះ  ក្នុងឱកាសឆ្នាំថ្មី២០២០ ឱកាសចូលឆ្នាំចិន និងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ  ឯ.ឧ. សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រសិទ្ធិពរជ័យជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាអ្នកសារព័ត៌មានត្រឹមត្រូវទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ សុភមង្គល និងចម្រុងចម្រើនក្នុង ក្រុមគ្រួសារគ្រប់ៗគ្នា៕ដោយ៖គង់ វណ្ណៈ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation