នាយករដ្ឋមន្ត្រីកាណាដា ប្ដេជ្ញារកយុត្តិធម៌ ជូនជនរងគ្រោះ ក្នុងករណីធ្លាក់យន្តហោះ នៅអ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រីដូវ បានចូលរួមក្នុងពិធីរំកអនុស្សាវរីយ៍មួយ ដែលធ្វើឡើងនៅទីក្រុង Edmonton កាលពីថ្ងៃអាទិត្យ ដើម្បីគោរពដល់ជនរងគ្រោះ ធ្លាក់យន្ដហោះអ៊ុយក្រែន នៅប្រទេសអ៊ីរ៉ង់។

ការធ្លាក់យន្ដហោះរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃពុធនេះសប្តាហ៍មុននោះ បានសម្លាប់មនុស្សទាំងអស់១៧៦ នាក់ នៅលើយន្តហោះ ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងកាណាដា។

ក្នុងពិធីនោះ នាយករដ្ឋមន្រ្តីកាណាដា បានធានាដល់ក្រុមគ្រួសាររងគ្រោះថា "យើងនឹងមិនឈប់សំរាករហូតដល់ មានយុត្តិធម៌ និងទំនួលខុសត្រូវ" ចំពោះការធ្លាក់យន្តហោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation