មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសនៅពេលដែលភ្នំភ្លើង នៅហ្វីលីពីន ព្រួសបញ្ចេញកំទេចផេះ
| ព័ត៌មានអន្តរជាតិ
SHARE

ផ្ទុះភ្នំភ្លើងមួយបានកើតឡើង នៅប្រទេសហ្វីលីពីន បានបញ្ចេញផេះដ៏សម្បើមមួយ ធ្វើឱ្យអាជ្ញាធរបញ្ជាឱ្យជម្លៀសប្រជាជន ប្រមាណ ៨.០០០ នាក់ដែលរស់នៅក្បែរនោះ ចេញពីទីលំនៅ។

ករណីនេះកើតចេញពីភ្នំភ្លើងមួយ នាភាគខាងត្បូង នៃរដ្ឋធានីម៉ានីល ដោយលាតសន្ធឹងប្រហែល ១ គីឡូម៉ែត្រ (០,៦ ម៉ាយល៍)។ សំឡេងរញ្ជួយ និងញ័រ ត្រូវបានគេរាយការណ៍ថា នេះជាសកម្មភាពធំបំផុតទី ២ របស់ប្រទេសហ្វីលីពីន ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ។

អាជ្ញាធរ បានបង្កើនកម្រិតប្រកាសអាសន្ន និងព្រមានថា "ការផ្ទុះដ៏គ្រោះថ្នាក់" អាចកើតឡើងក្នុងប៉ុន្មានសប្តាហ៍ទៀត។ វិទ្យាស្ថានភ្នំភ្លើង ថ្លែងថា នេះជាស៊ូណាមិភ្នំភ្លើង ដែលអាចកើតមាន។ ជាមួយគ្នានេះ ជើងហោះហើរ ត្រូវបានផ្អាក នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ានីល ដោយសារតែផេះភ្នំភ្លើង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation