បិទសិប្បកម្មក្រូមេមួយកន្លែងធ្វើឲ្យសាយភាយក្លិនថ្នាំម៉្យាង ប៉ះពាល់ផ្លូវដង្ហើមពលរដ្ឋរស់នៅក្បែរខាង
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងសិប្បកម្មក្រូមេមួយកន្លែងយីហោ (PH) Premium Chrome ដែលធ្វើឲ្យសាយភាយក្លិនថ្នាំម៉្យាង ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះពិបាកដកដង្ហើម។


ក្នុងប្រតិបត្តិការណ៍នេះ ធ្វើឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះ លេខ ៥៣អឺ០ ផ្លូវ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដែលមានម្ចាស់ទីតាំងមានឈ្មោះ សំ ផល។


យោងតាមប្រភពព័ត៌មានបានអោយដឹងថា ទីតាំងសិប្បកម្មខាងលើនេះ ពុំមានច្បាប់អនុញ្ញាតិពីក្រសួងស្ថាប័នពាក់ព័ន្ឋ និងប៉ះពាល់បរិស្ថានឡើយ និងមានផលប៉ះពាល់បរិស្ថាន សុខភាព របស់ប្រជាពលរដ្ឋជិតខាងថែមទៀតផង។

ក្រោយពីការ ត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចចំរុះបានបិទការធ្វើអាជីវកម្ម និងបានតម្រូវឲ្យ ម្ចាស់ សិប្បកម្មរត់ច្បាប់អាជីវកម្មត្រឹមត្រូវហើយបានដកហូតវត្ថុតាងបំរើឲ្យសិប្បកម្មទាំងអស់យកមករក្សាទុកក្នុងបន្ទប់ផ្ទះ ខាងលើ ដោយបិទផ្លុំបេ និងបានតម្រូវឲ្យម្ចាស់ទីតាំង មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនី តិវិធី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation