រុស្ស៊ីជំរុញឲ្យប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស៍ពិចារណាបង្កើតយន្តការសន្តិសុខរួម
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែគី ឡារ៉ូវ (Sergey Lavrov) បាននិយាយនៅថ្ងៃពុធនេះថាទីក្រុងមូស្គូបានជំរុញឱ្យប្រទេសនៅឈូងសមុទ្រពែរ្ស៍ពិចារណាបង្កើតយន្តការសន្តិសុខរួមសម្រាប់តំបន់ហើយបានវាដល់ពេលហើយដែលពិភពលោកត្រូវលុបចោលនូវចំណាត់ការជាឯកតោភាគីដូចជាការដាក់ទណ្ឌកម្មជាដើម។

លោក ឡារ៉ូវ បានសង្កត់ធ្ងន់ថាការដាក់ទណ្ឌកម្មជាឯកតោភាគីគឺជាបញ្ហារបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានធ្វើឡើងនៅក្នុងសន្និសីទស្ដីពីសន្តិសុខក្នុងទីក្រុងដែលី ប្រទេសឥណ្ឌា។

ភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស៍បានកើនឡើងបន្ទាប់ពីអាមេរិកសម្លាប់ប្រមុខកងកម្លាំងទ័ពពិសេសរបស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qassem Soleimani) និងការវាយប្រហារសងសឹកដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់ទៅលើកងកម្លាំងរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

គួរកត់សម្គាល់ថាចាប់តាំងពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មក, អាមេរិកបានចាប់ផ្ដើមដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអ៊ីរ៉ង់និងបានបង្កើនយុទ្ធនាការដាក់សម្ពាធជាអតិបរមាបន្តិចៗដោយផ្ដោតគោលដៅលើចំណូលរបស់ប្រទេសអ៊ីរ៉ង់ដែលបានមកពីប្រេង រ៉ែ និងឧស្សាកម្ម។

កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានអំពាវនាវឲ្យលោក ត្រាំ ដាក់កិច្ចព្រមព្រៀងរបស់លោកជំនួសកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដើម្បីធានាថាអ៊ីរ៉ង់នឹងមិនអាចផលិតអាវុធបរមាណូ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation