ប៉ូលិសហុងកុងចាប់ខ្លួនមនុស្ស៤នាក់និងរឹបអូសគ្រឿងផ្ទុះចេញពីមន្ទីរពិសោធន៍និងកន្លែងស្នាក់នៅ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសហុងកុងបានប្រកាសថាពួកគេដោះគ្រាប់បែកច្នៃមួយគ្រាប់ដោយជោគជ័យនិងបានចាប់ខ្លួនមនុស្ស៤នាក់ពីបទផលិតគ្រឿងផ្ទុះបន្ទាប់ពីបានឆ្មក់ចូលឆែកឆេរអាផាតធឺមិនមួយកន្លែងដែលពួកគេបានរកឃើញសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការតវ៉ាមួយចំនួនដូចជាស្រោមមុខនិងឧបករណ៍ការពារខ្លួន។

ប៉ូលិសក៏បានឆែកឆេរផ្ទះមួយកន្លែងទៀតស្ថិតនៅភាគខាងជើងក្រុងហុងកុងហើយបានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ដែលពួកគេសង្ស័យថាអាចត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រឿងផ្ទុះ។

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថាបុរសដែលត្រូវបានចាប់ខ្លួនទាំង៤នាក់មានអាយុចន្លោះពី២១ទៅ២៩ឆ្នាំ។

ប៉ូលិសបានរាយការណ៍ពីការរកឃើញកាំភ្លើងនិងគ្រឿងផ្ទុះជាច្រើននៅក្នុងរយៈពេលប៉ុន្មានខែចុងខែក្រោយនេះក្នុងគ្រាដែលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងកើតមានក្នុងក្រុងហុងកុង។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយដែលចេញផ្សាយនៅថ្ងៃពុធនេះ អាជ្ញាធរហុងកុងបានប្រកាសថាខ្លួនបានលុបចោលកម្មវិធីបាញ់កាំជ្រួចអបអរពិធីបុណ្យចូលឆ្នាំចិននៅលើកំពង់ផែវិកតូរៀ (Victoria) ដែលត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ដោយយោងលើហេតុផលថាព្រួយបារម្ភពីសុវត្ថិភាពសាធារណៈ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation