មនុស្សម្នាក់បាត់បង់ជីវិត និង៩នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅអេស្ប៉ាញ
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរក្នុងតំបន់ និយាយថា ការផ្ទុះដ៏ធំមួយ នៅឯរោងចក្រគីមីឥន្ធនៈមួយ នៅភាគឥសាន នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ៍ បានសម្លាប់មនុស្សម្នាក់ និងរងរបួស យ៉ាងហោចណាស់ប្រាំបួននាក់ផ្សេងទៀត ខណៈបីនាក់ទៀត រងរបួសធ្ងន់។

អ្នកនាំពាក្យសារព័ត៌មាន នៅកំពង់ផែ Tarragona ដែលជាកន្លែងរោងចក្រនេះឲ្យដឹងថា ការស៊ើបអង្កេតបឋម បានបង្ហាញថា កម្លាំងនៃការផ្ទុះ បានសម្លាប់មនុស្សម្នាក់ នៅសង្កាត់ក្បែរនោះ។

សេវាកម្មអគ្គិភ័យ ក្នុងតំបន់បានសរសេរថា បុរសនោះបានស្លាប់នៅក្នុងអគារ ដែលរងការវាយប្រហារ ដោយការផ្ទុះនេះ។សេវាកម្មបន្ទាន់នេះ និយាយថា អ្នករងរបួសពីរនាក់ កំពុងត្រូវបានព្យាបាលដោយសាការរលាកធំ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation