ទូតអាមេរិក ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពីការរីកចម្រើនយ៉ាងឆាប់រហ័ស
| ព័ត៌មានជាតិ
SHARE

នៅទីក្រុងព្រះសីហនុ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំនួន ដើម្បីពិភាក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងនេះ។

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ថ្លែងតាមហ្វេសបុកស្ថានទូតថា មុនដំបូងលោកបានជួបជាមួយ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ដើម្បីពិភាក្សាពីសារសំខាន់ នៃនិតិរដ្ឋ និងការចូលរួមជាមួយសង្គមស៊ីវិល ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ទាក់ទាញការវិនិយោគល្អៗ និងធានាប្រជាធិបតេយ្យ។

បន្ទាប់មក លោកថែមទាំងបានជួបជាមួយ ឯកឧត្តម ជួន ណារិន ស្នងការនគរបាល ដោយពិភាក្សាអំពីបញ្ហាកំពុងប្រឈម នឹងកំណើននៃបទល្មើស។ សហរដ្ឋអាមេរិក ធ្វើការជាមួយនឹងនគរបាល ដើម្បីការពារកុមារ ចាប់យកមកកាត់ទោសនូវជនគេចខ្លួន ប្រឆាំងនឹងការជួញដូរមនុស្ស គ្រឿងញៀន សត្វព្រៃ និងទំនិញក្លែងក្លាយ។

លោកឯកអគ្គរដ្ឋទូត បាននិយាយថា “ទីក្រុងព្រះសីហនុកំពុងមានការប្រែមុខមាត់ ដោយផ្តល់ឱកាសសេដ្ឋកិច្ចច្រើន តែទន្ទឹមនឹងនោះ ក៏មានផលលំបាកកាន់តែច្រើនផងដែរ ដែលចោទជាបញ្ហាប្រឈមធ្ងន់ធ្ងរ”៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation