រដ្ឋាភិបាលរុស្ស៊ី លាលែងពីតំណែងក្នុងគ្រា ដែលប្រធានាធិបតី កំពុងរៀបចំផែនការអនាគត
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយកាលពីថ្ងៃពុធ (១៥ មករា) ថា រដ្ឋាភិបាលរបស់លោកកំពុងលាលែងពីតំណែង ដើម្បីផ្តល់ជូនលោកប្រធានាធិបតី Vladimir Putin ដើម្បីអនុវត្តការផ្លាស់ប្តូរ ដែលលោកចង់ធ្វើចំពោះរដ្ឋធម្មនុញ្ញ។

ការប្រកាសដែលមិនបានរំពឹងទុកនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកពូទីន បានស្នើការបោះឆ្នោតទូទាំងប្រទេសមួយ ស្តីពីការផ្លាស់ប្តូរទ្រង់ទ្រាយធំ ដែលនឹងផ្លាស់ប្តូរអំណាច ពីប្រធានាធិបតីទៅជាសភា។ នេះមានន័យថា ប្រទេសរុស្ស៊ីក៏នឹងទទួលបាននាយករដ្ឋមន្ត្រីថ្មី។

លោក មេដវេដេវ បានធ្វើសេចក្តីប្រកាស នៅលើទូរទស្សន៍រដ្ឋ ដែលអង្គុយក្បែរលោកពូទីន និងថ្លែងអំណរគុណ ដល់សម្ព័ន្ធមិត្តជិតស្និទ្ធ សម្រាប់ការងាររបស់គាត់។

លោកពូទីន និយាយថាលោកមេដវេដេវនឹងទទួលយកការងារថ្មី ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ នៃប្រទេសរុស្ស៊ី ដែលលោកពូទីនធ្វើជាប្រធាន។ លោកពូទីន បានស្នើសុំឱ្យសមាសភាពរដ្ឋាភិបាល ដែលនៅសេសសល់ បន្តនៅកន្លែងធ្វើការរហូត ដល់រដ្ឋាភិបាលថ្មីត្រូវបានតែងតាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation