ភ្លៀងធ្លាក់ខ្លាំង បានពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅអូស្ត្រាលី
| ព័ត៌មានអន្តរជាតិ
SHARE

ភ្លៀងធ្លាក់ខ្លាំង បានគ្របដណ្ដប់លើផ្នែកខ្លះ នៃអគ្គិភ័យ ដែលឆាបឆេះនៅភាគខាងកើត ប្រទេសអូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍ ហើយអាកាសធាតុសើម ត្រូវបានគេព្យាករណ៍ថា នឹងធ្វើឲ្យធូរស្បើយខ្លះៗ បន្ទាប់ពីប៉ុន្មានសប្តាហ៍មកនេះ មានគ្រោះមហន្តរាយ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅអូស្រ្តាលី។

អគ្គិភ័យ នៅអូស្រ្តាលី បានឆក់យកអាយុជីវិតមនុស្សចំនួន ២៩ នាក់ និងបានសម្លាប់សត្វរាប់ពាន់ក្បាល។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកព្យាករណ៍ បានព្រមានថា ប្រទេសនេះ នឹងត្រូវរង់ចាំរហូតដល់ខែមីនាឆ្នាំនេះ ដើម្បីមើលប្រភេទទឹកភ្លៀង ដែលអាចទ្រទ្រង់និងទប់ស្កាត់បញ្ហាឆេះព្រៃនេះបាន។

អាកាសធាតុក្តៅ បានធ្វើឲ្យមានផលប៉ះពាល់ និងវិបត្តិ កាន់តែជ្រាលជ្រៅឡើង សម្រាប់អូស្ត្រាលី។ សូមជំរាបថា នៅរដ្ឋញូសៅវែល គឺជាកន្លែងដែលមានអគ្គិភ័យដ៏អាក្រក់បំផុត កំពុងកើតមាននៅទីនោះ ប៉ុន្តែ ពេលនេះស្ថានភាពបានធូរស្រាលតិចហើយ បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation