បារាំង នឹងបញ្ជូននាវាដឹកយន្តហោះចម្បាំង ទៅចូលរួមគាំទ្រប្រតិបត្តិការ នៅមជ្ឈិមបូព៌ា
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្លែងថា ប្រទេសបារាំងនឹងដាក់ពង្រាយនាវាដឹកយន្តហោះ Charles de Gaulle និងក្រុមប្រយុទ្ធរបស់ខ្លួន ចាប់ពីខែមករា ដល់ខែមេសា ដើម្បីគាំទ្រប្រតិបត្តិការយោធាបារាំង នៅមជ្ឈឹមបូព៌ា។

លោក Macron បានថ្លែងនៅក្នុងសុន្ទរកថាថា “ នាវាដឹកយន្តហោះ នឹងគាំទ្រប្រតិបត្តិការរបស់ Chammal (នៅមជ្ឈឹមបូព៌ា) ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ មុនពេលបញ្ជូនទៅមហាសមុទ្រអាត្លង់ទិច និងសមុទ្រខាងជើង” ។ ការដាក់ពង្រាយនេះ កើតឡើងចំពេល ដែលភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ បារាំងមានការព្រួយបារម្ភថា ការប្រយុទ្ធប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម អាចនឹងចុះខ្សោយ នៅក្នុងបរិបទនោះ។

លោក Macron និយាយថា វត្តមានរបស់ប្រទេសបារាំង នៅក្នុងតំបន់គឺមានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយលើកឡើងជាពិសេស នៅប្រទេសលីបង់ និងឈូងសមុទ្រអារ៉ាប់។ លោក Macron នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី១៩ មករា នៅទីក្រុងប៊ែរឡាំង ដើម្បីដោះស្រាយជម្លោះលីប៊ី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation