មន្រ្តីសុខាភិបាល គ្រប់កន្លែងទាំងអស់ ត្រៀមពិនិត្យកុំឲ្យជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ចូលដល់កម្ពុជា
| ព័ត៌មានជាតិ
SHARE

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃនេះ ផ្សព្វផ្សាយថា មន្រ្តីសុខាភិបាលទាំងព្រំដែនអន្តរជាតិ អាកាសយាន្តដ្ឋាននិងផ្លូវគោក ព្រមទាំងអ្នកជំនាញនានា ក្នុងប្រទេសកំពុងត្រៀមលក្ខណ:ជាស្រេច ក្នុងវិធានការបង្ការ និងឆ្លេីយតប នឹងជំងឺរលាកសួត បង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី កុំឱ្យមានការឆ្លងរាតត្បាតមកប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្រសួងក៏មិនភ្លេចបញ្ជាក់ថា បើមានពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។ សូមជំរាបថា បច្ចុប្បន្នភាព ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី កើតនៅប្រទេសចិន ៤១ករណី ប្រទេសថៃ ១ករណី ប្រទេសជប៉ុន ១ករណី (ទេីបរកឃេីញ ១៦ មករា) ក្នុងនោះ ស្លាប់ម្នាក់នៅចិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation