អាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេងបានប្ដេជ្ញាថា នឹងកែសំរួលផ្លូវរត់រថយន្តក្រុងសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងរថយន្តក្រុងសាធារណៈ មិនប្រើប្រាស់សេវាឯកជន ដោយរដ្ឋបាលព្រះរាជធានីភ្នំពេញនឹងរៀបចំផ្លូវអទិភាពមួយសម្រាប់តែរថយន្តក្រុងតែម្តង ពោលគឺនឹង

បើក គន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដោយ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ។

  ការប្តេជ្ញាបែបនេះរបស់ អភិបាលរាជធានី​     ឯកឧត្តម​ ឃួង ស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ មករា នេះក្នុងអង្គប្រជុំគណៈកម្មាធិការរៀបចំផ្លូវអាទិភាពរថយន្តក្រុងនិងដឹកជញ្ជូនសាធារណៈ citybus នៅសាលារាជធានីភ្នំពេញ។

   ឯកឧត្តម​ ឃួង ស្រេងបានបញ្ជាក់ផងដែរថា នេះជាការងារចាំបាច់សម្រាប់រាជធានីភ្នំពេញ ដោយត្រូវធ្វើយ៉ាងណាឱ្យរថយន្តក្រុងសាធារណៈរបស់យើង ធ្វើចរាចរណ៍ទៅដោយរលូន មិនមានការកកស្ទះចរាចរណ៍ ។បើការងារនេះទទួលបានជោគជ័យហើយនោះ ប្រជាពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងជាក់ជាមិនខាន។ អ្វីជាគម្រោង ដែលយើងត្រូវអនុវត្តគឺយើងជ្រើសរើសយកផ្លូវមួយខ្សែដោយ ចាប់ ចាកចេញពី ផ្លូវប្រសព្វរវាងផ្លូវព្រះមុនីវង្សនិងផ្លូវហ្សាដឺហ្គោលជិតផ្សារធំថ្មីទៅដល់ច្រមុះជ្រូកស្ទឹងមានជ័យ។

   អភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា បើគម្រោងទីមួយទៅលើផ្លូវអទិភាពមួយខែនេះទទួលបានជោគជ័យរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសិក្សាទៅលើបណ្ដាញផ្លូវផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឱ្យខ្សែរត់នៅក្នុងរាជធានីភ្នំពេញទទួលបានការគាំទ្រនិងពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។ការងារនេះអាចសម្រេចបានគឺត្រូវតែមានការចូលរួមពីអាជ្ញាធរខណ្ឌនិងសមត្ថកិច្ចប៉ូលីសពាក់ព័ន្ធ ។

   លោកអ៊ាង សុខឃីមអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រោយការសិក្សា ក្រុមការងារ យើងជម្រើស២ ដើម្បីប្រើប្រាស់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ បែងចែកជា២ ជម្រើស៖ ១ គន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដែលបង្កភាពងាយស្រួលដល់ការរៀបចំគំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ។ ប៉ុន្តែត្រូវធ្វើចំណតរង់ចាំនូវកណ្តាលទ្រូងផ្លូវ។ ២ គន្លងផ្លូវអាទិភាពរថយន្តក្រុងខាងស្តាំជាប់ចិញ្ចើមផ្លូវគឺបង្កភាពងាយស្រួលដល់ការឈប់ចតដាក់ និងទទួលអ្នកដំណើរ កាត់បន្ថយការចំណាយ ប៉ុន្តែមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងអាជីវកម្មរបស់ប្រជាពលរដ្ឋអមសងខាងផ្លូវ។គម្រោងនេះត្រូវ ស្នើសុំគោលការណ៍ចំណាយថវិកាប្រមាណ ៣.៥លានដុល្លារ សម្រាប់អនុវត្តន៍គម្រោងផ្លូវអទិភាពរថយន្តក្រុង ដែលមានចំងាយ៥គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ។

  ចំពោះគម្រោងនេះ លោកឃួងស្រេងក្នុងប្រជុំនោះបានសម្រេចយកផ្លូវអាទិភាព នៅចំកណ្តាលទ្រូងផ្លូវនិងបានស្នើសុំមន្ទីរជំនាញ និងខណ្ឌពាក់ព័ន្ធទាំង៤ សហការជាមួយរដ្ឋាករអនុវត្តន៍គម្រោងនេះឱ្យបានជោគជ័យ និងជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវពេលម៉ោងប្រតិបត្តិការរថយន្តក្រុង គឺពេលព្រឹកចាប់ពីម៉ោង ៦និង៣០នាទី ដល់ម៉ោង៩និង៣០នាទី សំរាប់ ទិសដៅចូលរីធានីភ្នំពេញ ពីស្ទឹងមានជ័យដល់ផ្សារថ្មីនិងពេលល្ងាចចាប់ពីម៉ោង៤និង៣០ នាទីដល់ម៉ោង ៧និង៣០នាទី សំរាប់ទិសដៅចេញពីរាជធានីភ្នំពេញ (ផ្សារថ្មីដល់ច្រមុះជ្រូកស្ទឹងមានជ័យ) ៕អត្ថបទ :ម៉ៅ​ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation