ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាព ស្របពេលដែលរដូវក្តៅ ខិតជិតឈានមកដល់   
| ព័ត៌មានជាតិ
SHARE

  កណ្តាល ៖ នៅក្នុងរដូវក្តៅ ដែលនឹងឈានចូលមកដល់នេះ ប្រជាពលរដ្ឋ តែងតែកើតមាន ជំងឺរលាកបំពង់ករ ជំងឺរលាកសួត និងជំងឺផ្សេងៗមួយចំនួនទៀត។ ក្នុងន័យនេះ ​ឯកឧត្តម ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ​តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ ពោលគឺទទួលទាន ចំណីអាហារ ឲ្យបានអនាម័យ ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងជៀសវាងការត្រូវកំដៅថ្ងៃ ខ្លាំងហួសប្រមាណ។

  ការអំពាវនាវនេះ ឯកឧត្តម ឈាង រ៉ា បានធ្វើឡើង នៅថ្ងៃទី១៨ ខែមករានេះ ក្នុងឱកាសដឹកនាំ ក្រុមមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោហ៊ុនសែន ចំនួន៣៦៩នាក់ បាននាំគ្នាទៅពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនទៅដល់ប្រជាពលរដ្ឋ ជាង៣ពាន់នាក់ នៅទូទាំង១១ឃុំ នៃ​ស្រុកកោះធំ ខេត្តកណ្ដាល។ ឯកឧត្តម ឈាង រ៉ា ​បានមានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលនាពេលនេះ ធ្វើឡើងដោយមានការចូលរួម ពីក្រុមវេជ្ជបណ្ឌិតគ្រប់មុខជំនាញ ក្នុងនោះរួមទាំង ការពិនិត្យស្ត្រីមានផ្ទៃពោះ និងជំងឺបេះដូងផងដែរ​។

  ឯកឧត្តម ឈាង រ៉ា បានលើកឡើងដែរថា ការថែទាំសុខភាព ត្រូវតែធ្វើឡើងជាប្រចាំ ដូចនេះឯកឧត្តមបានណែនាំថា ក្រៅពីការជួយពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពដោយខ្លួនឯង ហើយត្រូវប្រើប្រាស់សេវារបស់ មណ្ឌលសុខភាព ដើម្បីព្យាបាលសុខភាព ឲ្យបានជាប្រចាំ និងទាន់ពេលវេលា។

  គួរជម្រាបថា នៅឆ្នាំ២០១៩កន្លងទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកកោះធំ ចំនួន៣លើក សរុបអ្នកទទួលបានសេវាជាង១ម៉ឺន៦ពាន់ ហើយនៅក្នុងឆ្នាំ២០២០នេះ តាមការបញ្ជាក់ពីឯកឧត្តម ឈាង រ៉ា, ក្រុមគូ្រពេទ្យ នឹងធ្វើការពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានចម្លោះពី២ទៅ៣ម៉ឺននាក់៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation