បច្ចុប្បន្នភាព​ ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី ថៃ២ករណី ចិន៦២
| ព័ត៌មានជាតិ
SHARE

​ ថ្ងៃទី១៩ខែ​ មករា​ ឆ្នាំ​ ២០២០​ បច្ចុប្បន្នភាព

-​ សរុបចំនួនករណី​ ៦៥ (ប្រទេសចិន​ ៦២​ ប្រទេសថៃ​ ២​ ប្រទេសជប៉ុន​ ១​​  ក្នុងនោះស្លាប់​ ២នាក់នៅប្រទេសចិន

-​ ប្រទេស​ សឹង្ហបុរី​ ដក​ ១​ ករណីចេញវិញ​ ព្រោះរលាកសួតពុំពាក់ព័ន្ធមេរោគ​ កូរ៉ូណាវិរុសប្រភេទថ្មីទេ​ 

-​ រហូតពេលនេះ​ មានតែក្រុងវូហាន​ ប្រទេសចិនប៉ុណ្ណោះមានផ្ទុះជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវិរុស​ ក្រៅពីនោះប្រទេសផ្សេងជាករណីនាំចូលជំងឺពីក្រុងវូហានប៉ុណ្ណោះ

-​ ប្រទេសកម្ពុជាពុំទាន់រកឃេីញករណីជំងឺនេះទេ​ 

-​ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី​ ១​ មករា​ ម្លេះ)

​-​ ប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​ មករា​ ២០២០

-​ ពុំទាន់រកឃេីញភ័ស្តតាងជាក់លាក់បញ្ជាក់ថាមានការឆ្លងពីមនុស្សទៅមនុស្សនៅឡេីយទេ​ ភាគច្រេីនចំលងមកពីសត្វ​ (កំពុងអង្គេតរកប្រភពសត្វចំលង)

-​ មិនមានគ្រូពេទ្យដែលថែទាំព្យាបាលអ្នកជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីឆ្លង ឆ្លងជំងឺនេះទេ​ 

ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី​ នៅក្រុងវូហាន​ ខេត្តហ៊ូបុី​ ប្រទេសចិន​ :​

-​ មេរោគបង្ក​ឡេីងដោយ​ កូរ៉ូណាវីរុស​ ប្រភេទថ្មី​ (កូរ៉ូណាវិរុសចាស់រួមមាន​ :​ ១.កូរ៉ូណាវីរុស​បង្កជំងឺ​ សារស៏​ ក្នុងឆ្នាំ២០០៣​:​ ឆ្លងពីសត្វសំប៉ូចប្រផេះ) ២.​ កូរ៉ូណាវីរុស​បង្កជំងឺ​ MERS នៅមជ្ឈឹមូព៌ា​ នៅក្នុងឆ្នាំ​ ២០១២:​ ឆ្លងពីសត្វអូដ៏)

-​ ចំលងមកពីសត្វ​ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី​ 

​-​ មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយទេ​ 

-​ ជំងឺនេះរកឃេីញឆ្លងប្រភពតែពីទីក្រុង​ វូហាន​ ខេត្តហ៊ូបុី​ ក្នុងប្រទេសចិនតែប៉ុណ្ណោះ

-​ ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ

-​ រោគសញ្ញាជំងឺរួមមាន​ គ្រុនក្តៅឬប្រវត្តិគ្រុនក្តៅ ក្អក​ ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម

-​ ចាត់ទុកករណីសង្ស័យ​:​ រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ​ ក្អក​ ហត់ឬពិបាកដកដង្ហេីម​ និងមានប្រវត្តិមកពីទីក្រុងខាងលេី​ក្នងកំឡុងពេល១៤ថ្ងៃ​ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត​ និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង​ 

ការពារជំងឺ:

-​ កុំប៉ះពាល់សត្វរស់​ កុំទៅកន្លែងផ្ទុះជំងឺ​ និងទីផ្សារ​ នៅក្នងទីក្រុងខាងលេី

-​ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក​ ឬជាមួយហ្សែល

-​ កុំប៉ះពាល់អ្នកជំងឺ​ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី

-​ ហូបសាច់​ និងពងសត្វដែលចំអិនឆ្អិនល្អ

-​ ពេលក្អក​ ឬកណ្តាស​ ត្រូវប្រេីក្រដាសឬកន្សែងខ្ទប់មុខ

-​ រាយការណ៏ទៅលេខ​ ១១៥​ បេីចង់ដឹងពត៌មានបន្ថែមឬរាយ

ការណ៏ករណីសង្ស័យ

វិធានការណ៏ក្រសួងសុខាភិបាល:

-​ តាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី

-​ មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី

-​ ក្រុមជំនាញសុខាភិបាលជាង២០០០​ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ​ ត្រៀមលក្ខណ:ឆ្លេីយតប​បេីកេីតមានជាយថាហេតុ

អ្នកនាំពាក្យនឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៏​ និងសូមបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់​ ពីក្រសួងសុខាភិបាល​ 

ពត៌មានបន្ថែម:​ ១១៥

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation