រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអូស៊ីអាយស៊ី ដោះស្រាយសំណងជូនពលរដ្ឋ ដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ សម្រេចបានជាង៩០% និងគ្រោងបញ្ចប់ពេលឆាប់ៗនេះ
| ព័ត៌មានជាតិ
SHARE

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនៅព្រឹកថ្ងៃទី២០ ខែមករានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១ គ្រួសារនាពេលនេះ គឺជាលើកទី៥ហើយ ដែលសរុបទំាងអស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗនេះ។ 

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការចែកប័ណ្ណ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ជាការឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់ កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាព ក្រីក្រ រួមទំាងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។

ហើយបើតាមការបញ្ជាក់របស់ក្រុមហ៊ុន ការដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋបានចំនួន៩២.០៦ភាគរយហើយ ខណៈនៅសល់ជាង៧ភាគរយឬជាង៨០គ្រួសារទៀតនឹងត្រូវដោះស្រាយបញ្ចប់នាពេលខាងមុខ។ ដោយក្រុមហ៊ុនបានខិតខំអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារឲ្យក្លាយទៅជាទីក្រុង ទំនើបនាពេលខាងមុខនេះ ដោយមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋានប្រណិតៗ ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។

សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ គឺជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់អ្នកឧកញ៉ា ពុង ខៀវសែ ទទួលបានសិទ្ធិវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណជា ១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦លើផ្ទៃដីទំហំ៣៨៧ហិចតា៕អត្ថបទ ៖ គិន ច័ន្ទពុទ្ធិ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation